(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្តអតិថិជន ដែលនិយមគាំទ្រផលិតផលរបស់ក្រុម IST STEEL នៅចុងឆ្នាំ២០១៧នេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីពិសេសមួយ ចំពោះអតិថិជនប្រើប្រាស់ផលិតផលរបស់ខ្លួន នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន ពិសេសក៏មានរថយន្ដ Ford Ranger 2017 ចំនួន១គ្រឿងទៀតផង ។

លោកស្រី សន ទូច តំណាងក្រុមហ៊ុន ISI STEEL បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅការិយាល័យលក់ប្រចាំទីក្រុងភ្នំពេញ នាថ្ងៃទី១០ ខែតុលានេះថា កម្មវិធីពិសេសនេះ គឺផ្ដល់ឱកាសសម្រាប់អតិថិជន ដែលបានទិញផលិតផល ISI STEEL និង ISI PALM យកទៅប្រើប្រាស់ចាប់ពី៥០០ដុល្លារឡើង ដោយចាប់ផ្ដើមពីថ្ងៃទី១០ ខែតុលា រហូតដល់ថ្ងៃទី៣១ ឆ្នាំធ្នូ ឆ្នាំ២០១៧ ។

ចំពោះរង្វាន់វិញ រួមមានរថយន្ត Ford Ranger 2017 ចំនួន១រង្វាន់, ម៉ូតូ HONDA DREAM 2017 ចំនួន៣០រង្វាន់ និងរង្វាន់ទូរទស្សន៍៤២អ៊ីញចំនួន២០រង្វាន់។ ប៉ុន្ដែកម្មវិធីនេះ មានសម្រាប់តែអតិថិជន ប្រើប្រាស់ចុងក្រោយយ ឬអ្នកម៉ៅការសំណង់ សិប្បកម្មដែក ឬជាងដែកតែប៉ុណ្ណោះ ខណៈភ្នាក់ងារចែកចាយ ក្រុមហ៊ុនសិប្បកម្មកិនស័ង្កសី បុគ្គលិក និងសាច់ញាតិបុគ្គលិកផ្ទាល់ គឺមិនទទួលបានកម្មវិធីនេះឡើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ISI STEEL គឺជារោងចក្រកែច្នៃ និងចែកចាយដែកទីប និងផលិតផលស័ង្កសី ដែលទទួលបានការទទួលស្គាល់ ជាលក្ខណៈអន្ដរជាតិ បន្ទាប់ពីក្រុមហ៊ុនបានបង្ហាញវត្តមាន លើទីផ្សារកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំកន្លងទៅ ៕