(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី២ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និង​ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចច្រកឌឿងហែមបេនឡានបាត់ដំបង ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនទី១៖ឈ្មោះ ផាន រត្ន័ អាយុ៣៤ឆ្នាំ មុខរបរកម្មករទីលំនៅមិនពិតប្រាកដ, ទី២៖ ឈ្មោះ រុន ធ្លឺក អាយុ២៤ឆ្នាំ មុខរបរកម្មករ ទីលំនៅមិនពិតប្រាកដ, និងទី៣៖ ឈ្មោះ គីម សុខជា អាយុ៣១ មុខរបរព្រូឡាន ទីលំនៅមិនពិតប្រាកដ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២២កញ្ចប់តូច (ម្ភៃពីរកញ្ចប់តូចចាប់យកពីឈ្មោះ ផាន រត្ន័), ក្រាមពណ៌សថ្លា សង្សែ័យជាគ្រឿងញៀនចំនួន០១កញ្ចបតូច (មួយកញ្ចប់តូចចាប់យកពីឈ្មោះ រុន ធ្លក), លុយខ្មែរ៤៥០០រៀល, ដែកកេះចំនួន០៤,បំពង់កែវចំនួន២, ទូរសព្ទ័ដៃចំនួន៣។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ដុតាងត្រូវកម្លាំងនគរបាលសួរនាំ នៅអធិកាដ្ឋាននគរបាលខណ្ឌដូនពេញ កសាងសំណុំរឿងដើម្បីបញ្ជូនខ្លួន​ទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕