(ភ្នំពេញ)៖ នាយទាហាន នៃកងរាជអាវុធហត្ថចំនួន១៤រូប ត្រូវបានតែងតាំងផ្លាស់ប្តូរមុខងារ និងតម្លើងឋានន្តរសក្តិ ហើយបាន និងកំពុងប្រារព្ធពិធីជាផ្លូវការព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងឱកាសនោះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង និងនាយទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូបទៀត៕