(ភ្នំពេញ)៖ សង្គមកាន់តែរីកចម្រើន មនុស្សមានពេលវេលាកាន់តែតិចដើម្បីធ្វើការងារផ្ទះ ជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើបក្រុមហ៊ុនសាមសុង បានបន្ថែមនូវបច្ចេកវិទ្យា QuickDriveTM ថ្មី នៅលើម៉ាស៊ីនបោកគក់ AddWash ស៊េរីថ្មី ជួយកាត់បន្ថយរយៈពេលបោកគក់ បានរហូតដល់៥០ភាគរយ។

ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីនេះ អាចបោកគក់កាន់តែលឿន ជាងមុនទ្វេរដង ធ្វើការសម្អាតបានកាន់តែស្អាតល្អ មិនធ្វើឲ្យខូចសាច់ក្រណាត់ ព្រមទាំងធន់ នឹងការប្រើប្រាស់ជាងមុន។

លោក B.S. Suh អនុប្រធានប្រតិបត្តិនៃអាជីវកម្មផ្នែកឌីជីថលក្នុងក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានមានប្រសាសន៍ថា ម៉ាស៊ីនបោកសម្លៀកបំពាក់ WW8800M ថ្មីប្រើបច្ចេកវិទ្យា QuickDrive ដើម្បីផ្តល់នូវការបោកគក់ដ៏លឿន ប្រកបដោយថាមពល ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ និងមុខងារវៃឆ្លាតដែលធ្វើឱ្យការបោកគក់កាន់តែងាយស្រួល។

បច្ចេកវិទ្យា QuickDrive ™ផតល់ជូននូវលក្ខណៈពិសេសដ៏ឆ្លាតវៃ និងងាយស្រួលសម្រាប់ ការបោកគក់សម្លៀកបំពាក់។ ម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ូដែល WW8800M ដែលមានបំពាក់នូវ ជំនួយការបោកគក់ដែលហៅថា Q-rator ដែលផ្តល់នូវលក្ខណៈពិសេសដ៏សំខាន់បី ដែលជួយគ្រប់គ្រងការបោកគក់ឱ្យកាន់តែងាយស្រួល។

* លក្ខណៈពិសេសទី១៖ អ្នកបោកគក់អាចគ្រប់គ្រងពេលវេលាបោកគក់ និងបញ្ចប់ការបោកគក់បានយ៉ាងលឿនទាន់ចិត្ត។
* លក្ខណៈពិសេសទី២៖ រូបមន្តបោកគក់ផ្តល់ការណែនាំដោយស្វ័យប្រវត្តិសម្រាប់វដ្តនៃការបោគកក់បានល្អ បំផុតដោយផ្អែកលើព័ត៌មានដូចជាពណ៌ ប្រភេទសាច់ក្រណាត់ និងកម្រិតនៃការកកិត ដែលបានបញ្ចូលដោយអ្នកប្រើប្រាស់។
* លក្ខណៈពិសេសទី៣៖ មេផ្ទះអាចឃ្លាំមើលម៉ាស៊ីនបោកគក់ ដោយតេឡេបញ្ជា ដែលផ្តល់សញ្ញាជូនដំណឹង ដល់អ្នកប្រើប្រាស់នៅពេលមានបញ្ហា និងផ្តល់ការដោះស្រាយយ៉ាងរហ័ស។

បន្ថែមពីនេះទៅទៀត តាមរយៈការពិសោធលើម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash ម៉ូដែលថ្មី WW8800M ជាមួយនឹងម៉ូដែលចាស់ WW8500K ឃើញថា ការបោកគក់ដោយ ម៉ាស៊ីនម៉ូដែលថ្មី បានសន្សំសំចៃពេលវេលារហូតដល់៥០ភាគរយ និងសន្សំសំចៃភ្លើង រហូតដល់២០ ភាគរយ។ ដើម្បីដឹងឲ្យកាន់តែច្បាស់ថា តើម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash ដែលមានបំពាក់ បច្ចេកវិទ្យា QuickDriveTM មានសមត្ថភាពពិសេសបែបណាខ្លះ? សូមទស្សនាវីដេអូ តាមរយៈ https://www.youtube.com/watch?v=oYLfkQ5nxtc

អ្នកអាចទៅទស្សនា ឬធ្វើតេស្តដោយផ្ទាល់នៅ Showroom របស់សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីដឹងច្បាស់ពីលក្ខណៈសម្បត្តិ រូបរាង និងតម្លៃ៕