(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី នាថ្មីៗនេះ បានរៀបចំមាតុភូមិនិវត្តន៍ដល់ពលករ ពលការិនីខ្មែរចំនួន១៧នាក់ ដែលបានចាញ់បោកមេខ្យល់ទៅធ្វើការងារខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ។

តាមសេចក្តីប្រកាសនេះ បានឱ្យដឹងថា ក្នុងចំណោមពលករ ពលការិនីទាំង១៧នាក់នោះ មានចំនួន១៦នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ និងម្នាក់ទៀត បានមកដល់កម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧។

អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតខ្មែរបានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ ចេញលិខិតធ្វើដំណើរ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ិ ជូនដល់ពួកគេផងដែរ។

ខាងក្រោមនេះ​ ជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស៖