(ភ្នំពេញ)៖ កាន់តែពិសេស កាន់តែសប្បាយរីករាយមួយកម្រិតទៀតហើយ ក្នុងទឹកដីទេសចរណ៍ខេត្ដសៀមរាប ជាមួយនឹងមជ្ឈមណ្ឌលកំសាន្ដ បែបសហគមន៍ដ៏ធំជាងគេ គឺ «The Heritage» Walk(ដឹ ហ៊ើរីថេច វ៉ក) នឹងលេចរូបរាងនៅដើមឆ្នាំ២០១៨នេះហើយ។

នេះបើតាមការឲ្យដឹងពី ក្រុមហ៊ុនអភិវឌ្ឍន៍ មេត្រូ ឡាហ្វ ស្តាយល៍ ឌីវេលុបមេន (Metro Life Style Development) ដែលប្រារព្ធពិធីប្រកាសបើកលក់ទីតាំងជាផ្លូវការ កាលពីចុងសប្ដាហ៍នេះ នូវគម្រោងទីកន្លែងកំសាន្តសំបូរបែប ដ៏ថ្មីស្រឡាងមួយ ដែលនឹងផុសចំកណ្តាលបេះដូង នៃខេត្តសៀមរាបដែលមានឈ្មោះថា «The Heritage Walk» គម្រោងទីកន្លែងកំសាន្ត ដឹ ហ៊ើរីថេច វ៉ក គឺជាសំណង់មជ្ឈមណ្ឌលបែបសហគមន៍ដ៏ធំជាងគេ នៅខេត្តសៀមរាប ដែលបច្ចុប្បន្នដំណើរការសាងសង់បានប្រហែល៨០ភាគរយ ហើយនឹងគ្រោងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០១៨ខាងមុខនេះ។

នៅដើមឆ្នាំ២០១៨ខាងមុខនេះ គម្រោងទីកន្លែងកំសាន្ត ដឹ ហ៊ើរីថេច វ៉ក នឹងលេចរូបរាងឡើងនៅលើ ផ្ទៃដីជាង០.៧ហិចតា តាមបណ្តោយផ្លូវជាតិលេខ៦A ចំងាយប្រមាណតែ៥០ម៉ែត្រប៉ុណ្ណោះ ចន្លោះពីបូជនីយដ្ឋាន សក្ការៈបូជា ព្រះអង្គចេកព្រះអង្គចម និងផ្លូវបំបែកស្តុបសណ្ឋាគារសុខា។ សំណង់ និងរចនាបថរបស់ ដឹ ហ៊ើរីថេច វ៉ក ផុសចេញពីទស្សនទាន អភិវឌ្ឍន៍និងអភិរក្សសម្បត្តិវប្បធម៌ និងបេតិកភ័ណ្ឌ បង្កប់ដោយអត្ថន័យ និងអត្ថរសចំរុះរួមមាន ភាពរស់រវើកនៃជីវភាពរស់នៅ សិល្បៈបុរាណ អត្តសញ្ញាណ កេរ្ត៍ដំណែល និងបេតិកភ័ណ្ឌរបស់ខ្មែរតពីសម័យអង្គរដ៍រុងរឿងមក ដែលជំរុញឲ្យសំណង់ផ្សារទំនើបមួយនេះ មានរចនាបទ សហសម័យ រសជាតិជារចនាបថខ្មែរលាយឡំ នឹងបរិយាកាស និងការតុបតែងផ្នែកខាងក្នុងទំនើបបែបបស្ចឹម ប្រទេស។

ការរចនាបថស្ថាបត្យកម្ម និងរូបារម្មណ៍ទាំងនេះនឹងនាំអោយ ដឹ ហ៊ើរីថេច វ៉ក ក្លាយជាគោលដៅនៃការលំហែកម្សាន្តដ៍ពេញនិយមរួមមាន បរិយាកាសជួបជុំគ្រួសារឬមិត្តភក្តិ តាមរយៈការភ្លក់ រសជាតិអាហារជាច្រើនមុខ ដែលនាំមកជូនដោយភោជនីយដ្ឋានក្នុងស្រុក និងបរទេសច្រើនប្រភេទ និងប្រជុំដោយ ហាងកាហ្វេល្បីៗក៏ដូចជាការកំសាន្តជាមួយរោងភាពយន្តទំនើប អមកន្លែងក្មេងលេងទំនើបប្រកបដោយស្តង់ដារ ផាសុកភាពខ្ពស់ផងដែរ។

ចំនុចពិសេសរបស់ ដឹ ហ៊ើរីថេច វ៉ក មានចំណុចពិសេស៤សំខាន់ៗ៖ រចនាបថ, ទីតាំង, បទពិសោធន៍ និងភាពចំរុះនៃហាងក្នុង កន្លែងកំសាន្ត ដឹ ហ៊ើរីថេច វ៉ក ជាមួយនឹងហាងចម្រុះជិត១០០ហាង ភ្ញៀវទេសចរណ៍ នឹងទទួលបាននូវភាពពេញចិត្ត ក្នុងការជ្រើសរើសការ ទទួលទានមុខម្ហូបជាច្រើនប្រភេទ នាំមកជូនដោយហាងល្បី។ ការគិតគូរពីភាពចម្រុះនៃភោជនីយដ្ឋាន កាហ្វេ និងប្រភេទអាជីវកម្ម មានពិព័រណ៌ ការផ្សព្វផ្សាយ និងដាក់បង្ហាញផលិតផល ការសម្តែងសិល្បៈកំសាន្ត និងសកម្មភាព ពាណិជ្ជកម្មនានា។

សម្រាប់ហាងល្បីមានចំនួន១៤ ដូចជា៖ ហាងBrown Cafe, Cafe Amazon, KOI, Tous Les Jours, Domino Pizza, The Pizza Company, BBQ Plaza,The Asian Kitchen, ហាងសាច់អាំងជប៉ុន, Kin Tan and Shaburi, The Hashi, ហ្វើ២៤ Pho24, ហាងការ៉េម Swensen Ice Cream, ហាងបឺហ្គ័រ Lotteria Burger និង Pepper Lunch ។ក្រៅពីនោះ ក៏នាំមកជូនផងដែរ នូវហាងលក់សៀវភៅ ដឹ ម៉ូញូមិនប៊ុក ហាងលក់ផលិតផលថែរក្សាសម្ភស្ស អ៊ី រ៉ូស្សេ រោងភាពយន្ដ Legend Cinema នឹងបើកដំណើរការ សាខារបស់ខ្លួននៅ ខេត្តសៀមរាបជាលើកដំបូង ដែលមានចំនួន០៥រោង ផ្ទុកអ្នកទស្សនាបានដល់ទៅជាង ១,០០០នាក់។

លើសពីនោះ ភ្ញៀវជាតិ-អន្តរជាតិ អាចកំសាន្តជាមួយនឹងបារ ផាប់ទំនើបៗ ហាងលើអាកាស ហាងលក់សម្ភារៈ ប្រើប្រាស់ប្រចាំថ្ងៃ ហាងថែសម្ភស្សទំនើប ហាងវត្ថុអនុស្សាវរីយ៍ ការលក់តុក្តាតាក្មេងៗ ជាដើម។ ទីកន្លែងកំសាន្ត ដឹ ហ៊ើរីថេច វ៉ក រំពឹងថានឹងបង្កើតឱកាសការងារ ដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប រាប់ពាន់នាក់ ពិសេស ជាចលកររុញច្រានចរន្តសេដ្ឋកិច្ច និងភាពស៊ីវីល័យមកកាន់ខេត្តសៀមរាប។

សំណង់ដ៏ធំ និងទំនើបមួយនេះ មិនត្រឹមតែនឹងក្លាយទៅជាទីកន្លែងប្រជុំទី ដោយហាងអាហារ ល្បីៗតូចធំដ៏ថ្មី និងទំនើបជាងគេចុងក្រោយបង្អស់ មិនធ្លាប់មានពីមុនមក ក្នុងទឹកនៃខេត្តសៀមរាបប៉ុណ្ណោះទេ ក៍ប៉ុន្តែក៏ជាគោលដៅលំហែកំសាន្តប្លែកអារម្មណ៍ សម្រាប់ប្រជាជនរស់នៅខេត្តសៀមរាប ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីទទួលទានអាហារ ក្នុងភោជនីយដ្ឋាន មានបម្រើម្ហូបច្រើនប្រភេទ ទាំងក្នុងស្រុកនិងបរទេស រួមទាំងចូលទស្សនាភាពយន្តល្បីៗក្នុងរោងភាពយន្តទំនើប និងកន្លែងក្មេងលេងធំទំនើបជាដើម។ គម្រោងទីកន្លែងកំសាន្តនេះ ត្រូវបានផ្តួចផ្តើមគំនិត និងវិនិយោគដោយសហគ្រិនក្នុងស្រុក ក្រោមការរចនាស្ថាបត្យកម្ម ទាំងស្រុងយ៉ាងផ្ចិតផ្ចង់ដោយក្រុមហ៊ុន ហ្វាយ អាក Five Arc ដែលជាក្រុមស្ថាបត្យករ ល្បីល្បាញនិងជា ស្នាដៃកូនខ្មែរសុទ្ធសាធ ហើយសាងសង់ដោយ សោម៉ា ខនស្រាក់សិន SOMA Construction និងគ្រប់គ្រងគម្រោងដោយក្រុមហ៊ុន Emerald+ Property Management Service៕