(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀរ សៀកឡេង, លោក ជូរ លឹមហួត និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់កាដូដល់បងប្អូនប្រជាពលរដ្ឋទៀតហើយនោះគឺ ឈប់យកថ្លៃសំបុត្រចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីដែលជាមន្រ្តីរាជការស៊ីវិល, នគរបាល, កងទ័ព សម្រាប់ការឆ្លងទន្លេ

៣៖ សម្តេចតេជោ ហ៊ុន សែន រិះគន់មេដឹកនាំប្រទេសមួយចំនួនថា សន្យាជ្រុលពេលឃោសនាបោះឆ្នោត ហើយពេលបានកាន់អំណាច បែរជាធ្វើមិនបាន

៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ការទិញស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅ មកគ្រប់គ្រងវិញដោយសារតែសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ

៥៖ លោក មឿន តុលា និងលោក ប៉ា ងួនទៀង ស្នើសុំពន្យារពេលចូលបំភ្លឺ ជុំវិញសំណុំរឿងបាត់បច្ច័យបុណ្យសព លោក កែម ឡី

៦៖ ធនាគារជាតិនៃកម្ពុជា ព្រមានចាត់វិធានការចំពោះអ្នកផ្ដល់ប្រាក់កម្ចី ដែលមិនមានច្បាប់ត្រឹមត្រូវ

៧៖ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានចៅប្រុសម្នាក់ទៀត ដែលជាចៅទី២០របស់សម្តេច

៨៖ លោក ហ៊ុន ម៉ានី ចុះសួរសុខទុក្ខពលករខ្មែរ កំពុងបម្រើការនៅប្រទេសថៃ និងប្រាប់ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា

៩៖ កម្មករ-កម្មការិនីជាង៦ពាន់នាក់ នៅរោងចក្រសាប្រ៊ីណា ថ្លែងអំណរគុណលោក ហ៊ុន ម៉ានី ដែលចាត់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយព្យាបាលជំងឺដោយឥតគិតថ្លៃ

១០៖ គណៈកម្មាធិការអូឡាំពិក ត្រៀមម៉ូតូធំ ១២គ្រឿង ដើម្បីទទួលម្ចាស់មេដាយមាសពិភពលោកកាយវប្បកម្ម ពេលមកដល់កម្ពុជាថ្ងៃពុធ

* ព័ត៌មានអន្តរជាតិ (World News)

១៖ គិតចាប់តាំងពីឆ្នាំ២០១៣! មន្ត្រីចិនជាង១.៣៤លាននាក់ ត្រូវបានដាក់ទោសទណ្ឌពីបទពុករលួយ

២៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ៖ ភាពឯករាជ្យនៃតំបន់កាតាឡាន់ គ្មានថ្ងៃកើតឡើងជាដាច់ខាត ហើយក៏គ្មានដែរអាជ្ញាកណ្ដាល

៣៖ បុរសខ្លាំងហ្វីលីពីន «លោក ឌូតឺតេ បញ្ជាឲ្យដកតំណែងមេប៉ូលិសពីររូប ដោយចោទថា ជាកំពូលមេគ្រឿងញៀន»

៤៖ ទំនាក់ទំនងរវាង តួកគី-អាមេរិក កាន់តែរកាំរកូសខ្លាំងរហូតឈានដល់ ការផ្អាកសេវាកម្មផ្តល់ទិដ្ឋាការរៀងៗខ្លួនតែម្តង!

៥៖ នៅពេលអ្នកស្ថិតក្នុងមាត់ទ្វារនរក! «ស្វែងយល់ភាពរន្ធត់ ចេញពីមាត់សាក្សីពិតៗ» ដែលមានសំណាងរួចជីវិត ពីការបាញ់ប្រហារនៅ Las Vegas, សហរដ្ឋអាមេរិក!

៦៖ ប្រធានាធិបតីអ៊ីរ៉ង់ អះអាងថាបើទោះជាមាន ដូណាល់ ត្រាំ ១០នាក់ ក៏មិនអាចរារាំងអ៊ីរ៉ង់បានដែរ

៧៖ ព្រឹទ្ធសមាជិក៖ «ដូណាល់ ត្រាំ កំពុងដឹកនាំអាមេរិក ឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣» ហើយវាជារបៀបដឹកនាំ តាមបែបកម្មវិធីទូរទស្សន៍! ៕