(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ រួមជាមួយលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកថវិកា របស់សមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារអតីតយុទ្ធជនចំនួន០២គ្រួសារ ដែលបានទទួលមរណភាព។
គ្រួសារដែលទទួលមរណភាពនោះរួមមាន ឈ្មោះ សែង សុភាព និងឈ្មោះ ម៉េង មុត រស់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន៤លានរៀល៕