(ភ្នំពេញ)៖ ហាងកាហ្វេ Doilor Coffee បានចូលមកទីផ្សារកម្ពុជាហើយ ជាមួយនឹងកាហ្វេដែលមានឱជារសឈ្ងុយឆ្ងាញ់ និងបានបើកសម្ពោធជាផ្លូវការហើយនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ដោយបានចំណាយទុនប្រមាណជិត២០ម៉ឺនដុល្លារ អមជាមួយនិងទេសភាព និងបរិយាកាសដ៏ស្រស់ត្រកាល។
ហាងកាហ្វេ Doilor Coffee មានទីតាំងយ៉ាងធំទូលំទូលាយ អាចចតយានជំនិះផ្សេងៗបានច្រើន រួមទាំងមានការបញ្ចុះតម្លៃយ៉ាង
ពិសេស ដោយគ្រាន់តែអតិថិជនទាំងអស់ទិញ Doilor Coffee មួយកែវនឹងទទួលបានការថែមជូន១កែវដោយឥតគិតថ្លៃភ្លាមៗ ដែលការផ្ដល់ជូនពិសេសនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។
លោក ចៅ កៀនសាន ស្ថាបនិកហាងកាហ្វេ Doilor Coffee បានថ្លែងឲ្យដឹងថា «បច្ចុប្បន្ននេះមានហាងកាហ្វេល្បីៗមកលើទីផ្សារកម្ពុជាច្រើនមែនទែន មូលហេតុដែលខ្ញុំមានការជឿជាក់លើកាហ្វេ Doilor Coffee ព្រោះថាកាហ្វេនេះមានគ្រាប់ពូជមកពីប្រទេសថៃ នៅឆៀងម៉ៃ ដែលមានអាកាសធាតុត្រជាក់ មានន័យថាកាហ្វេដែលដុះលើតំបន់ត្រជាក់តែងតែផ្ដល់នូវរសជាតិឈ្ងុយ ទាំងរសជាតិ ទាំងគ្រឿងផ្សំ និងការរៀបចំគឺមានស្ដង់ដារខ្ពស់»។
លោកបានបន្ដទៀថា កាហ្វេ Doilor Coffee នេះនឹងមានការវិវត្តន៍បន្ដទៅមុខទៀតមានន័យថានឹងមានការពង្រីក សាខាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជានៅថ្ងៃអនាគត ព្រោះកាហ្វេ Doilor Coffee មានរសជាតិឆ្ងាញ់ ដោយធ្វើឲ្យអតិថិជនមានអារម្មណ៍ថាស្រស់ស្រាយ និងជឿជាក់មកលើកកាហ្វេនេះ។
លោកក៏បញ្ជាក់ទៀថា «សម្រាប់ហាងកាហ្វេមួយនេះខ្ញុំបានចំណាយទុនប្រមាណ១៧ម៉ឺនល្លារ...ហើយសម្រាប់ថ្ងៃសម្ពោធហាងនេះដែរហាងយើងខ្ញុំក៏មានការថែមជូនពិសេសដល់អតិថិជន ទិញមួយថែមមួយរយៈពេលពីរថ្ងៃ និងមានការចាប់រង្វាន់ផ្សងសំណាងជាច្រើនមានន័យថាប្រសិនបើអតិថិជនចាប់បានរង្វាន់ទទួលទានកាហ្វេដោយឥតគិតថ្លៃនោះអតិថិជននឹងទទួលបានការញាំកាហ្វេ Doilor Coffee ដោយឥតគិតថ្លៃរយៈពេល១ខែពេញ រួមទាំងវត្ថុអនុស្សាវរិ៍យ ដូចជាមួក អាវយឺតជាដើម»។
ជាមួយគ្នានោះលោកស្រី តាំង ពៅ ម្ចាស់ Franchise កាហ្វេ Doilor Coffee បានឲ្យដឹងថា «Franchise កាហ្វេ Doilor Coffee មកពីប្រទេសថៃ ខេត្តឈៀងម៉ៃ ខ្ញុំចាប់អារម្មណ៍ដោយសារតែកាហ្វេនេះមានគុណភាពខ្ពស់ និងមានឱជារសជាតិឆ្ញាញ់»។
លោកស្រីបន្ដទៀតថា កាហ្វេ Doilor Coffee បាននាំចូលមកកម្ពុជាជាង១ឆ្នាំមកហើយ និងបានបើកបានចំនួន៥សាខាមកហើយ រួមមានសាខាភ្នំពេញថ្មី, សាខាតេលាបឹងត្របែក, សាខាទួលគោក, សាខាសាលាចតុមុខ និងសាខាទល់មុខសាលាភូមិន្ទភ្នំពេញ។
សូមបញ្ជាក់ថា កាហ្វេ Doilor Coffee បាននាំយកពីតំបន់ខាងជើងនៃប្រទេសថៃ។ Doilor Coffee មានមោទនភាព និងកាប្ដេជ្ញាខ្ពស់ក្នុងកាអភិវឌ្ឍខ្លួនទៅមុខជានិច្ច៕