Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការខណ្ឌសែនសុខ ដឹកនាំមន្ដ្រីនគរបាល នាំយកអំណោយជូនដល់កម្លាំងនគរបាល២រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យលោកសង្ឃ

08-10-2017 06:07

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ដ្រីនគរបាល នាំយកអំណោយជូនដល់កងកម្លាំងនគរបាល២រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យលោកសង្ឃ។

នៅវេលាម៉ោង០៨៖៣០នាទីព្រឹក លោកវរសេនីយ៍ឯក ម៉ក់ ហុង ដឹកនាំកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះធ្វើការសាកសួរសុខទុក្ខលោក មឿង មេសាដារិទ្ធ
ឋានៈ នាយរងផ្នែកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល។

ដោយឡែក នៅវេលាម៉ោង១០៖០០នាទីព្រឹក លោកអនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា បាននាំយកថវិកា របស់លោកវរសេនីយ៍ឯក ម៉ក់ ហុង ចំនួន៤០ម៉ឺនរៀល ជូនដល់
កងកម្លាំងប៉ុស្តិ៍ទឹកថ្លា គឺលោកអនុសេនីយ៍ឯក គឹម ប្រសិទ្ធី ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលប្រតិបត្តិការការងារ និងកំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យលោកសង្ឃ។

សកម្មភាពបែបនេះ សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ពិតជាមានការយកចិត្តទុកដាក់ តាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោមៗ ដែលតែងតែប្រើវប្បធម៌ចែករំលែក និងមានទំនួលខុសត្រូវ
ចំពោះកម្លាំងសមត្ថកិច្ច ឋិតនៅក្រោមឱវាទ ខណៈកំពុងជួបរាល់បញ្ហា៕