(ព្រៃវែង)៖ ក្នុងពីធីសំណេះសំណាលប្រចាំខែជាមួយសមាជិកបក្សភូមិ-ឃុំ នៅទីស្នាក់ការបក្សឃុំក្តឿងរាយ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំក្តឿងរាយ និងឃុំជាខ្លាង ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានផ្សព្វផ្សាយពីផែនការធ្វើបញ្ជីបច្ចប្បន្នភាព និងចងក្រងសៀវភៅគ្រួសារបក្ស និងប្រគល់សម្ភារប្រើប្រាស់មួយចំនួនដល់សមាជិកបក្សឃុំក្តឿង និងឃុំជាខ្លាងផងដែរ។

ក្នុងពីធីសំណេះសំណាលប្រចាំខែជាមួយសមាជិកបក្សភូមិ-ឃុំខាងលើនេះ ក៏មានការចូលរួមដោយប្រធានគណបក្សស្រុកកញ្ជ្រៀច និងសមាជិកចំនួន ៧៣នាក់ (ស្រី ១៣នាក់)។

ក្នុងឱកាសនោះ លោក ចាន់ វ៉ាន់ធឿន បានអញ្ជើញផ្សព្វផ្សាយ និងប្រគល់នូវ៖
១៖ ប្រគល់ទីស្នាក់ការបក្សឃុំ ក្រោយពីបានធ្វើការជួសជុលកែលម្អបន្ថែមរួចមក ដាក់ឲ្យគណៈកម្មាធិការបក្សឃុំសម្រាប់ប្រើប្រាស់ចាប់ពីពេលតទៅ។
២៖ ផ្សព្វផ្សាយអំពីផែនការធ្វើបញ្ជីបច្ចប្បន្នភាព និងចងក្រងសៀវភៅគ្រួសារបក្ស។
៣៖ ប្រគល់កុំព្យួរទ័រ និងម៉ាស៊ីនព្រីនធ័រចំនួន ១ឈុត បន្ថែមទៀតជូនដល់បក្សឃុំសម្រាប់ប្រើប្រាស់ និងប្រដាប់បំពងសំឡេង។
៤៖ ឧបត្ថម្ភប្រាក់ចិញ្ចឹមចលនាប្រចាំខែជូនសមាជិកបក្សភូមិ-ឃុំ និងយុវជនឃុំ៕