(ភ្នំពេញ)៖ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោកឧត្តមសេនីយ៍ឯក ថោន សុគន្ធា ប្រធាននាយកដ្ឋាន និតិកម្មអប់រំ ស្តានិតិសម្បទា នៃអាជ្ញាធរជាតិប្រឆាំង

គ្រឿងញៀន នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ បានធ្វើការចុះអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់បុគ្គលិកការិយាល័យនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ពិធីខាងលើនេះ រៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីអប់រំ ដល់បុគ្គលិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជុំវិញផលប៉ះពាល់ នៃគ្រឿងញៀន ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការចូលរួមពី មន្រ្តីនគរបាលជំនាញ គណៈគ្រប់គ្រង និងបុគ្គលិកការិយាល័យ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញជាច្រើននាក់ផងដែរ។

លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានផ្តល់មតិ ក្នុងពិធីផ្សព្វផ្សាយអប់រំ ខាងលើ ចំនួន២ចំណុចសំខាន់ៗ ដែលចំណុចទី១ គឺត្រូវចូលរួមគោរពច្បាប់ និងច្បាប់ចរាចរណ៍ សុវត្ថិភាពជាចំបង និងចំណុចទី២ ពាក់ព័ន្ធគ្រឿងញៀន ជាបទល្មើស មួយខណៈ យកទៅប្រើប្រាស់ ជួញដូរ ខុសច្បាប់ គ្រឿងញៀន ធ្វើឲ្យមនុស្ស វង្វេង វក់ បាត់ស្មារតី ឈានទៅដល់ ហ៊ានប្រព្រឹត្តបទល្មើស និងប្រព្រឹត្តអំពើផ្សេង ប៉ះពាល់ ជះឥទ្ធិពលធ្ងន់ធ្ងរ ដល់ខ្លួនអ្នកប្រព្រឹត្ត ដល់សង្គមគ្រួសារ និងសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះ លោកអធិការ បានធ្វើការអប់រំ និងផ្តាំផ្ញើរ ដល់ក្មួយៗ សិស្សានុសិស្ស ឲ្យឃ្លាតឆ្ងាយ ពីគ្រឿងញៀន ទោះជាក្នុងរូបភាពណា ក៏ដោយចូរយកពេលវេលាទំនេរ ងាកមក ការសិក្សារៀនសូត្រ ក្មួយៗ ជាទំពាំងស្នងឬស្សី ឬអាចឈានទៅដល់ អភិវឌ្ឍន៍សង្គមជាតិ ឬអាចយកពេលទំនេរ មកលេងកីឡា ដើម្បីសុខភាព ប្រសើរជាង សេពគ្រឿងញៀន ។

ឧត្តមសេនីយ៍ឯកលោក ថោក សុគន្ធា បានធ្វើបទបង្ហាញ ពីលក្ខណៈសំគាល់ ប្រភេទ និងផលប៉ះពាល់ ដល់ជីវិតមនុស្ស ដោយសារគ្រឿងញៀនផងដែរ៕