(កណ្តាល)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ដោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានកិត្តិយសក្រុមយុវជនខ៤ លោក ណុប រត្ន័និមល ទីប្រឹក្សាក្រុមយុវជន «ខ៤» និងលោក ណុប រតនៈ ប្រធានប្រតិបត្តិ ក្រុមយុវជន «ខ៤» ព្រមទាំងសហការី បាននាំយកសម្ភារ និងថវិកាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ស្ថិតក្នុងឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសចុះសាកសួរសុខទុក្ខនោះដែរ លោក ណុប រត្ន័និមល បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ផ្ញើជូនដល់ប្រជាពលរដ្ឋ និងបានរៀបរាប់ពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលរក្សាបាន នូវស្ថេរភាព និងសន្តិសុខសង្គមបានយ៉ាងល្អប្រសើរ ជាពិសេសសម្តេចតេជោ តែងយកចិត្តទុកដាក់អំពីសុខទុក្ខ និងមិនឲ្យប្រជាពលរដ្ឋណាម្នាក់អត់ឃ្លាននោះឡើយ៕