(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិពីថ្នាក់ឧត្តមសេនីយ៍ត្រី ដល់ឧត្តមសេនីយ៍ឯក ជូននាយទាហាន នៃកងយោធពលខេរភូមិន្ទចំនួន២៨រូប។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ។
យោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ បានត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ជូនដល់នាយទាហាន៥រូប ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ជូនដល់នាយទាហាន១២រូប និងថ្នាក់ឧត្តមសេនីយត្រី (ផ្កាយ១) ចំនួន១១រូប។
សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យខាងក្រោមនេះ៖