(ក្រចេះ)៖ ជំនួសមុខ និងតំណាងឲ្យនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ត្រី ណៃ តឹងឡឹង ជាអនុប្រធាន បានចុះធ្វើពិធីប្រគល់ផ្តះឈើមួយខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនដល់គ្រួសារយុទ្ធជនពិការភាពមួយគ្រូសារ នៅស្រុកឆ្លូង ខេត្តក្រចេះ។

ថ្លែងសំណេះសំណាលក្នុងពិធីប្រគល់ផ្ទះជាមួយ និងក្រុមគ្រួសាររបស់លោក ឈ្មោះ ឃួន សេងហាន អាយុ៦២ឆ្នាំ ដែលជាយុទ្ធជនពិការរភាពរស់នៅ ភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង នាព្រឹកនោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានលើកឡើងថា «ផ្ទះឈើប្រកសង្កសីមួយខ្នងនេះ ជាមួយអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន គឺបានសាងសង់ចំណាយថវិកាអស់៤ពាន់ដុល្លារ»។

បន្ថែមពីលើនេះលោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏បានឧបត្ថមថិវិកាបន្ថែមមានចំនួន៥០ម៉ឺនរៀលបន្ថែមទៀត ដើម្បីទុកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងកំពុងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខការរស់ នៅ និងជីវភាពរបស់បងប្អូនអតីតយុទ្ធជន ដោយមិនទុកឲ្យបងប្អូនរស់នៅដោយឯកោនោះទេ។

គួររំលឹកដែរថា កាលពីថ្ងៃទី៦ ខែតុលា លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏បានដឹកនាំក្រុមការងារ នាំយកថវិការបេឡាមរណៈ សង្រ្គោះ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនធំ ព្រមទាំងថវិការចំនួន៤លានរៀល ទៅប្រគល់ជូនដល់លំនៅឋានសព អតីតយុទ្ធជនមរណៈភាព នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី៕