(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៅវេលាទាបភ្លឺថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ បានដឹងនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ និងចាត់វិធានកាក្តៅ បើណែនាំ ហាមឃាត់មិនស្តាប់ ចំពោះក្រុមអាជីវកអ្នកលក់ដូរតូចធំ ដែលដាក់លក់ដូរ ចតយានជំនិះ ដាក់ទីតាំងលក់ដូរហៀមកលើចិញ្ចើមផ្លូវ និងខ្លះទៀត បានយកផ្លូវទាំងស្រុងដាក់តាំងលក់ដូរតែម្តង នៅលើចិញ្ចើមផ្លូវជាតិលេខ៤ មុខផ្សារគ្រួសារ ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោក ឃឹម ស៊ុនសូដា បានឲ្យដឹងថា ការចតយានជំនិះ ដាក់ទីតាំងលក់ដូរ ហៀរមកលើចិញ្ចើមផ្លូវ និងការលក់ដូរនៅតាមកញ្ច្រែងតូចធំ ការលក់នានា ការដាក់ចតឡាន ម៉ូតូពាសពេញដងផ្លូវ បង្កភាពអនាធិបតេយ្យរញ៉េរញ៉ៃ ដែលប្រឈមហានិភ័យខ្ពស់ ងាយរងគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យការកកស្ទះចរាចរណ៍ បាត់បង់នូវសណ្តាប់ធ្នាប់ទីសាធារណៈតាមដងផ្លូវ និងប៉ះពាល់ដល់បរិស្ថាន ការដាក់និងចោលសំរាមពាស់វាលពាស់កាល ធ្វើឲ្យបាត់បង់អនាម័យ សោភ័ណ្ឌភាព និងសង្គមជាតិយ៉ាងខ្លាំង។
អភិបាលរងរូបនោះ បានបន្តទៀតថា អាជ្ញាធរ និងអញ្ជើញម្ចាស់ផ្សារ ឬម្ចាស់ទីតាំងដែលជួល តមកឲ្យក្រុមអ្នកលក់ដូរទាំងអស់នោះ ទៅធ្វើការអប់រំណែនាំ ពីផលប៉ះពាល់ទាំងអស់នោះឲ្យបានយល់ដឹង៕