(ភ្នំពេញ)៖​ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់​ តម្លើងឋានន្ដរស័ក្ដិនាយឧត្តមសេនីយ៍ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៣រូប រួមមាន៖ លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ, លោកឧត្តមសេនីយ៍​ឯក ម៉ក់ ជីតូ និងលោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន។

នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បច្ចុប្បន្នជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស, លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បច្ចុប្បន្នជា អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន បច្ចុប្បន្នជាអគ្គស្នងការរងនគរបាលជាតិ ទទួលផែននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ៕

សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យដែលមាននៅខាងក្រោមនេះ៖

លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ

លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន