(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក កេង សុម៉ារិទ្ធ ជានាយកសាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានឋានៈស្មើអនុរដ្ឋលេខាធិការ។

នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែតុលានេះ។