(សៀមរាប)៖ ក្រុមហ៊ុន DKSH គឺជាក្រុមហ៊ុនចែកចាយលំដាប់ថ្នាក់ពិភពលោកក្នុងប្រទេសចំនួន៣៦ដែលផ្តល់ សេវាកម្មពង្រីកទីផ្សារ ឈានមុខគេដោយផ្តោតសំខាន់លើទី្វបអាស៊ី បានបើកសម្ភោធដំណើរការ ហាងលក់ ផលិតផលខោខូវប៊យ ម៉ាក Levi's សាខាទី6 នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតំបន់ ផ្សារចាស់ ក្នុងខេត្តសៀមរាប។

Levi’s (លី វ៉ាយ) ជាម៉ាកសំលៀកបំពាក់ ឈានមុខគេនៅលើពិភពលោក បានបើកសម្ភោធដំណើរការ សាខាថ្មីដែលមានទីតាំងនៅផ្សារចាស់ ខេត្តសៀមរាប នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៧។

នេះគឺជាការសម្ពោធហាងទី 6th ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលសរុបទៅមាន៤សាខានៅ ក្នុងទីក្រុងភ្នំពេញ និង២ទៀតក្នុងខេត្តសៀមរាបនេះ។ ក្រុមហ៊ុន DKSH គឺជាក្រុមហ៊ុនដែលទទួលបាន សិទ្ធិចែកចាយផ្តាច់មុខ ផលិតផល Levi’s នៅក្នុងទីផ្សារប្រទេសកម្ពុជា ថៃ ភូមា និងឡាវ និងបាននាំ យកផលិតផលម៉ាក Levi’s ចូលមកទីផ្សារ ប្រទេសកម្ពុជា តាំងពីឆ្នាំ 2010 មកម្ល៉េះ។

លោក Peter Hornby នាយកគ្រប់គ្រងទូទៅ ផ្នែក Fashion Apparel ក្រុមហ៊ុន DKSH Thailand បានមានប្រសាសន៍ថា “ក្រុមហ៊ុនយើងខ្ញុំ មានសុទិដ្ឋិនិយមចំពោះទីផ្សារលក់រាយនៅក្នុងប្រទេស កម្ពុជា ដោយយើងខ្ញុំបានសង្កេតឃើញថា អតិថិជននៅក្នុងប្រទេសកម្ពុជា មានតំរូវការកាន់តែ ខ្ពស់ចំពោះផលិតផលដែលមានម៉ាក Levi’s ហើយយើងខ្ញុំរំពឹងថា នឹងអាចបើកហាង Levi’s 10 ទីតាំងឬច្រើនជាងនេះដល់ចុងឆ្នាំ 2018។

ក្រុមហ៊ុន Levi Strauss & Co. បានបង្កើតខោខូវប៊យពណ៌ខៀវចាប់តាំងពីឆ្នាំ ១៨៧៣មកម្ល៉េះ ហើយបន្ត ទាញយកនូវការកែច្នៃថ្មីឲ្យសាកសមនឹងរាងនឹងក្រណាត់។ Levi’s គឺជាម៉ាកសំលៀកបំពាក់បុរសនិង ស្រ្តីឈានមុខគេលើពិភពលោកដែលបន្តអនុវត្តការគ្រប់គ្រងអាជីវកម្មប្រកបដោយចីរភាពនិងក្រម សីលធម៌ក្នុងគ្រប់ដំណើរការនៃការផលិត។ ក្នុងបទពិសោធន៍ច្រើនជាង១៥០ឆ្នាំ យើងខ្ញុំនៅតែបន្ត ការកែច្នៃខោខូវប៊យពណ៌ខៀវសម្រាប់មនុស្សជំនាន់ក្រោយ។ សាខាទាំង៤របស់ Levi’s នៅក្នុងទីក្រុងភ្នំពេញមានទីតាំងនៅផ្សារសុីធីម៉ល ណាហ្គា Exchange Squre និងក្នុងផ្សារ Aeon Mall៕

{IfMobile}

{ElseMobile}

{EndIfMobile}