(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចិន ជួយសង្គ្រោះស្ដ្រី​ខ្មែរ៣នាក់ ដែលចាញ់បោកមេខ្យល់ ធ្វើដំណើរទៅប្រទេសចិន ដើម្បីទៅរៀបការជាមួយជនជាតិចិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ។

ក្រសួងការបរទេស បានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជា បានទទួលយកស្ដ្រីរងគ្រោះទាំង៣នាក់ មកស្នាក់នៅបណ្ដោះអាសន្ននៅ ស្ថានអគ្គកុងស៊ុល ផ្ដល់អាហារបរិភោគគ្រប់គ្រាន់ និងរៀបចំឯកសារធ្វើដំណើរដល់ស្ត្រីខ្មែរទាំង៣នាក់ ហើយពួកគេបានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ វេលាម៉ោង១៧៖៥៥នាទី៕

សូមអានសេចក្តីប្រកាសទាំងស្រុងនៅខាងក្រោមនេះ៖