(ភ្នំពេញ)៖ កាន់តែងាយ កាន់តែជិតបង្កើយ និងកាន់តែពិសេសទៀតហើយ ជាមួយឆ្នោតមហាសំណាង ផ្តល់ជូនអតិថិជនរបស់ខ្លួន ដោយក្រុមហ៊ុន បានសហការដៃគូ ជាមួយនិងក្រុមហ៊ុនវីង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបញ្ជូលលុយដោយមិនគិតថ្លៃសេវាដេីម្បីចាក់ឆ្នេាតមហាសំណាង។

ក្រុមហ៊ុនឆ្នោតមហាសំណាង ជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ និងធំជាងគេមួយ នៅកម្ពុជា ដោយយល់ឃើញអំពីវិសាលភាពបណ្តាញគ្របដណ្តប់ របស់ក្រុមហ៊ុនវីង ទើបខ្លួន សម្រេចធ្វើជាដៃគូរសហការ ដើម្បីផ្តល់ឱកាសកាន់តែច្រើនថែមទៀត ដល់បងប្អូនពុកម៉ែ ដែលចង់ធ្វើការចាក់ឆ្នោតមហាសំណាង ។ឥឡូវនេះវាស្ថិតក្នុងដៃរបស់បងប្អូនពុកម៉ែបងប្អូនហើយ សម្រាប់ភ្នាក់ងារលក់ ដែលមានទូរស័ទ្ទស្មានហ្វូន គឺអាចលេងដោយមានសុវត្តិភាពនិងកាន់តែងាយស្រួល។

តំណាងក្រុមហ៊ុនឆ្នោតមហាសំណាង បានថ្លែងអោយដឹងថា៖«ឥឡូវនេះក្រុមហ៊ុនឆ្នោតមហាសំណាង បានចាប់ដៃគូរជាមួយក្រុមហ៊ុនវីង(Wing) ដើម្បីផ្តល់ភាពងាយស្រួល ទៅដល់ភ្នាក់ងារលក់ និងអតិថិជនរបស់យើងផងដែរ។ ចាប់ពីពេលនេះតទៅ ភ្នាក់ងារលក់ និងអតិថិជន អាចបញ្ចូលលុយតាមគណនីវីង បានដោយឥតគិតថ្លៃ ដើម្បីធ្វើការចាក់ឆ្នោតផ្សងសំណាង ដូច្នេះពុកម៉ែបងប្អូន គ្រាន់មានគណនីវីង និងធ្វើការបញ្ចូលទឹកប្រាក់ ក្នុងកម្មវិធីឆ្នោតមហាសំណាង បន្ទាប់គឺអាចចាក់ឆ្នោតមហាសំណាង ដោយគ្មានការគិតកម្រៃសេវា បញ្ចូលលុយឡើយ។

អ្នកស្រី មាន ស្រីម៉ៅតំណាងក្រុមហ៊ុនវីង បានឲ្យដឹងថា រាល់អតិថិជនក៏ដូចជាភ្នាក់ងារ របស់ក្រុមហ៊ុនឆ្នោតមហាសំណាងទាំងអស់ គឺអាចបើកនូវគណនីវីង ដោយឥតគិតថ្លៃ ចាប់ពីពេលនេះទៅ។

អ្នកស្រីបន្ដថា៖«ការចាប់ដៃគូរសហការនេះ គឺយើងចង់បង្កភាពងាយស្រួល ដល់អតិថិជន និងតំណាងឆ្នោតមហាសំណាង ទាំងក្នុងការទូរទាត់សាច់ប្រាក់ នៅពេលដែលពួកគាត់ធ្វើការ ចាក់ឆ្នោតផ្សងសំណាង ដោយគ្មានការគិតសេវាអ្វីឡើយ»។

សួមបងប្អូនពុកម៉ែ និងរាល់អតិថិជនទាំងអស់ទស្សនានូវវីដេអូខ្លី នៅលើទំព័រហ្វេសប៊ុក ដើម្បីដឹងអំពីរបៀបនៃការប្រើប្រាស់ https://www.facebook.com/KTVLottery/ ។រាល់ការបញ្ចូលទឹកប្រាក់ ចាក់ឆ្នោតផ្សងសំណាង ជាមួយនិងឆ្នោតមហាសំណាង តាមរយៈគណនេយ្យវីង គឺមិនអស់ថ្លៃសេវាកម្មនោះទេ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235៕

{IfMobile}

{ElseMobile}

{EndIfMobile}