(ភ្នំពេញ)៖ ហ្សបហោស៍ក្លាសស៊ិក គេហដ្ឋានអាជីវកម្មដ៏ប្រណិត សម្រាប់លោកអ្នកសព្វថ្ងៃ ប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញភាគច្រើនមានទំនោរ ទៅរកការប្រកបអាជីវកម្ម សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ដើម្បីឲ្យអាជីវកម្មមានដំណើរការល្អ ការស្វែងរកទីតាំង និងគេហដ្ឋានដែលស័ក្តិសម ជារឿងសំខាន់ណាស់អ្វីដែលកាន់តែពិសេស ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែតុលា ប្រសិនបើអ្នកចង់បានហ្សបហោស៍ក្លាសស៊ិក គេហដ្ឋានដ៏ប្រណិត សម្រាប់ប្រកបអាជីវកម្ម ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៧%៕
ទីប្រជុំជន ដែលប្រមូលផ្តុំទៅដោយសាលារៀន ផ្សារទំនើប ផ្សារសហគមន៍ មន្ទីរពេទ្យ ធនាគារ និងហេដ្ឋារចនសម្ព័ន្ធផ្លូវថ្នល់ល្អ ពិតជាជម្រើសល្អសម្រាប់ប្រកបអាជីវកម្ម ដែលពោរពេញទៅដោយមនុស្សរស់នៅច្រើន។ គេហដ្ឋានដែលមានទីតាំងនៅជិតផ្សារ គឺកាន់តែពិសេស ព្រោះរចន្តនៃការទិញលក់ទំនិញ កាន់តែមមាញឹក ធ្វើអោយអាជីវកម្មកាន់តែលូតលាស់។
ដូច្នេះហើយ ទើបបុរី ប៉េង ហួត សម្រេចបង្កើតអោយមានជា ផ្សារទំនើបបែបធម្មជាតិ PH Diamond មួយនេះឡើងដែលសាងសង់ឡើងអមដោយ សួនធម្មជាតិស្រស់បំព្រងទាំងក្នុងផ្សារ និងខាងក្រៅផ្សារ នឹងផុសឡើងក្នុងតំបន់ចាក់អង្រែក្រោម (៦០ម៉ែត្រ) ក្នុងពេលឆាប់ៗនេះ ដែលមិនធ្លាប់មាន ផ្សារទំនើបណាមួយនៅកម្ពុជា រៀបចំបែបនេះឡើយ។ ផ្សារទំនើបដ៏ធំទូលាយនេះមានពីរជាន់ ប្រមូលផ្តុំទៅដោយ ហាងទំនិញជាច្រើនប្រភេទ រោងកុន សាលតាំងពិព័រណ៍ អាហារដ្ឋាន និងការកម្សាន្តផ្សេងៗដ៏សម្បូរបែប។ នៅជាន់ខាងលើបង្អស់នៃផ្សារនឹងមានភោជនីយដ្ឋានលើអាកាស សម្រាប់អង្គុយលម្ហែកាយស្រូបខ្យល់បរិសុទ្ធ គយគន់សួនធម្មជាតិពណ៌បៃតងខ្ចី និងទឹកជ្រោះត្រជាក់ភ្នែកដូចកំពុងស្ថិតនៅក្នុងព្រៃធម្មជាតិ ដ៏សែនមនោរម្យអ៊ីចឹង។
នៅជុំវិញផ្សារទំនើបបែបធម្មជាតិនេះ ក៏មាន ហ្សបហោស៍ក្លាសស៊ិក គេហដ្ឋានដ៏ប្រណិត សម្រាប់ប្រកបអាជីវកម្ម និងការិយាល័យទំនើប ដែលស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តាដាយមិន (ផ្លូវ៦០ម៉ែត្រ)។ គេហដ្ឋានប្រភេទនេះ ត្រូវបានសាងសង់ឡើងប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារលក្ខណៈបច្ចេកទេស ដែលមានទំហំ ៤គុណ៥ម៉ែត្រគុណ១៦ម៉ែត្រ និង ៤គុណ៥ម៉ែត្រ គុណ១៤ម៉ែត្រ និង កម្ពស់៣ជាន់ សមស្របក្នុងការប្រកបរបរអាជីវកម្ម។
ហ្សបហោស៍ក្លាសស៊ិក បានបែងចែកជា៤បន្ទប់គេង និង ៥បន្ទប់ទឹក ព្រមទាំងទីធ្លាខាងមុខ ៥គុណ៥ម៉េត្រ បូកបន្ថែម៣ម៉ែត្រ ខាងមុខផ្ទះ សម្រាប់ជា sidewalk សម្រាប់មនុស្សដើរឆ្លងកាត់ទៅមក។ ក្រៅពីមានផ្សារទំនើបបែបធម្មជាតិ ក្នុងគម្រោងដាយមិន ក៏មានសាលសន្នីសីទ និងអគារពាណិជ្ជកម្ម ដែលធ្វើអោយតំបន់នេះទាំងមូលក្លាយជាទីប្រជុំជនមួយ ស្របជាមួយហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងទាំងមូល សុទ្ធតែបានតភ្ជាប់ពីមហាវិថីសម្តេច តេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ឆ្លងកាត់ក្នុងគម្រោងផ្ទាល់តែម្តងដោយពុំចាំបាច់វៀងឆ្ងាយឡើយ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ៖ 015 90 6789, Email: [email protected] ឬចូលទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth