(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំងពិសេស G Park និងទឹកប្រទាល Aloe Vera ម៉ាក SUSUSI បានរៀបចំការប្រគុំតន្រ្តីសប្បុរសធម៌ មួយដែលមានឈ្មោះថា G-Fund By G-Devith នៅសាលមហោស្របកោះពេជ្រ ដើម្បីប្រមូលថវិកាយកទៅសាងសង់អគារសិក្សាមួយខ្នងនៅអនុវិទ្យាល័យព្រះពុទ្ធមានសេរី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលប្រារព្ធធ្វើឡើង នៅកោះពេជ្រកាលពីយប់មិញនេះថ្ងៃទី០៥តុលា។

កម្មវិធីនោះបានបង្ហាញនូវ Show ពិសេសៗជាច្រើនដែលហាក់ដូចជាមិនចាញ់ការបង្ហាញរបស់បរទេសនោះទេ ក្នុងនោះមានការបង្ហាញយ៉ាង ពិសេសពីក្រុមរបស់លោក ងួន ចាន់ដេវីត ដែលជាតារាល្បីប្រចាំផលិតកម្មរស្មីហង្សមាស និងជាតារាដែលមានប្រជាប្រិយភាព សម្រាប់ស្រទាប់យុវវ័យ និងមានការចូលរួមពីតារាចំរៀង Original តារាសំលេងផ្អែម ជាមួយនឹងក្រុមរាំជាច្រើនទៀតដូចជា៖ លោកនីរតនា លោក ហេង ពិទូ កញ្ញា ADDA កញ្ញា ទេព បូព្រឹក លោក T.O លោក Tempo លោក Emo composer ក្រុមរាំ GMB ក្រុម Elaztix និងពិធីករពិធីការនី ពូកែវោហាស័ព្ទ គឺលោក Pey Pey Dy និង DJ GB អាចនិយាយបានថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមិនធ្លាប់មាននៅកម្ពុជាទេពីមុនមក។

អ្វីដែលកាន់តែពិសេសនោះ គឺកម្មវិធីនេះ ទទួលបានការចាប់អារម្មណ៏យ៉ាងច្រើនកុះករពីសំណាក់បងប្អូនទស្សនិកជនដែលបានចូលរួមទស្សនា ពីដើមរហូតដល់ចប់កម្មវិធីជាមួយនឹងការហោកញ្ជ្រាវ ដែលសំដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះកម្មវិធីរបស់យើងរហូតដល់មានបងប្អូន មួយចំនួនបានបង្ហោះសារសរសើរដល់កម្មវិធីទាំងមូលតាមរយះគណីហ្វេសប៊ុកទៀតផង៕

{IfMobile}

{ElseMobile}

{EndIfMobile}