Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង ចេញសេចក្តីប្រកាសតែងតាំង នាយករដ្ឋបាលថ្មីខេត្តពោធិ៍សាត់, លោក ឃុត ឧសភា ជំនួសលោក ម៉ូវ ម៉ានិត ដែលត្រូវបានតែងតាំងជាអភិបាលខណ្ឌសែនសុខ

06-10-2017 17:41

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសតែងតាំងលោក ឃុត ឧសភា ជានាយករដ្ឋបាលថ្មីសាលាខេត្តពោធិ៍សាត់។ នេះបើយោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

សូមបញ្ជាក់ថា ការតែងតាំងលោក ឃុត ឧសភា ជានាយករដ្ឋបាលថ្មីសាលាខេត្តពោធិ៍សាត់ ធ្វើឡើងដើម្បីជំនួសលោក ម៉ូវ ម៉ានិត ដែលត្រូវបានថ្នាក់ដឹកនាំតែងតាំងជាអភិបាលខណ្ឌសែនសុខ។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង៖

{IfMobile}

{ElseMobile}

{EndIfMobile}