(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម ដែលដឹកនាំដោយ លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង រហូតមកដល់ថ្ងៃទី០៦ ខែតុលានេះ គឺបន្ដទទួលបានអំណោយឈាម ដោយស្ម័គ្រចិត្ត ពីសប្បុរសជនកម្ពុជាយើង គឺក្រុមហ៊ុនបុរី ឌឹមេគង្គរ៉ូយ៉ាល់ ដើម្បីជួយសង្គ្រោះ​ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់​ ។

លោក ឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃបុរី ឌឹមេគង្គរ៉ូយ៉ាល់ បានថ្លែងថា «ក្រុមហ៊ុនរបស់យើង បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បង្កើតកម្មវិធី «បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត របស់បុគ្គលិកបុរី ឌឹមេគង្គរ៉ូយ៉ាល់» ដែលប្រារព្ធធ្វើឡើង នៅទីតាំងគម្រោងបុរី ឌឹមេគង្គរ៉ូយ៉ាល់ផ្ទាល់តែម្ដង ដែលស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A ពីស្ពានជ្រោយចង្វារចម្ងាយ៦គីឡូម៉ែត្រ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ» ។

លោកបន្ដថា «បានជាខ្ញុំប្រារព្ធកម្មវិធីនេះឡើង គឺដើម្បីចូលរួមចំណែក ជួយដល់ជនងាយរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ដើម្បីព្យាបាល ឲ្យរស់រានមានជីវិតឡើងវិញ ហើយក៏ដូចជាការជួយសង្គមមួយផ្នែកដែរ ក្នុងការដោះស្រាយបញ្ហាតម្រូវការឈាម ជាប្រចាំថ្ងៃដែរ ព្រោះថា ក្នុងមួយថ្ងៃៗមន្ទីរពេទ្យ ត្រូវការឈាមជួយសង្គ្រោះជីវិតអ្នកជំងឺ រហូតដល់ទៅប្រមាណ២០០ប្លោក ដូចនេះហើយ នេះជាទស្សនៈវិស័យ ដ៏សំខាន់មួយរបស់ឌឺមេគង្គរ៉ូយ៉ាល់ ក្នុងការប្រារព្ធកម្មវិធីមនុស្សធម៌នេះឡើង»

លោកបន្ដថា ដូចជាកាលពីកន្លងមកថ្មីៗនេះ ក្រុមហ៊ុន ឌឹមេគង្គរ៉ូយ៉ាល់ ក៏បានសម្រាលការលំបាករបស់កម្មករប្រមាណ១០០គ្រួសារ ដែលបានបម្រើការងារ នៅបុរី ឌឹមេគង្គរ៉ូយ៉ាល់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងការចែកអំណោយដល់កុមារកំព្រាផងដែរ ហើយសម្រាប់ថ្ងៃនេះ យើងបានបរិច្ចាកឈាមទៀត គឺដោយសារមើលឃើញ ពីតម្រូវការឈាមជាចាំបាច់ សម្រាប់​ជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលដង្ហើយត្រូវការឈាម ដើម្បីមានជីវិត រស់បន្ដទៅមុខទៀត។

ការប្រារព្ធកម្មវិធីនៅព្រឹកមិញនេះ ជាលើកទីមួយហើយសម្រាប់ បុរី ឌឹមេគង្គរ៉ូយ៉ាល់ ដែលចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល សហការី និងបុគ្គលិក គ្រប់ជាន់ថ្នាក់ ប្រមាណជាង១០០នាក់ ហើយការផ្ដល់ឈាមនេះ នឹងមានលើកក្រោយៗទេផងដែរ។

គួររម្លឹកថា លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង គឺតែងតែអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស មេត្ដាចូលរួមបរិច្ចាគឈាម ដើម្បីយកទៅជួយជនរងគ្រោះ​ ដែលត្រូវការឈាម ជាចាំបាច់ ហើយសកម្មភាព​ទាំងនេះ ពិតជាបានចូលរួមចំណែក​យ៉ាងខ្លាំងលើការជួយសង្គ្រោះជីវិតមនុស្ស៕

{IfMobile}

{ElseMobile}

{EndIfMobile}