(ភ្នំពេញ)៖ ហាងនំបុ័ងប្រ៊េដថក ដែលជាហាងនំបុ័ង រសជាតិបែបអាស៊ី មានដើមកំណើតនៅប្រទេសសិង្ហបុរី បានប្រារព្ធខួបបីឆ្នាំរបស់ខ្លួន ដែលមានកម្មវិធីពិសេសជាច្រើន និងការចាប់រង្វាន់ឈ្នះដំណើរកំសាន្តទៅប្រទេសជប៉ុន។

ក្នុងឱកាសគម្រប់ខូបបីឆ្នាំរបស់ ហាងនំបុ័ងប្រ៊េដថក ដែលប្រព្រឹត្តទៅនៅ បរិវេណ TK Avenue នាថ្ងៃទី៥តុលា ឆ្នាំ២០១៧ មានអតិថជន ជាច្រើនចូលរួមរីករាយ ជាមួយកម្មវិធីប្លែកៗជាច្រើន ដែលរៀបចំដោយហាងនំបុ័ងប្រ៊េដថក ពិសេសគឺកម្មវិធីចាប់រង្វាន់។

អតិថិជនដែលមានសំណាងឈ្នះ ដំណើរកំសាន្តទេសចរណ៍ ក្នុងប្រទេសជប៉ុន ចំនួន៥ថ្ងៃ មានឈ្មោះ Ly Huy Keang ។ រង្វាន់ទីពីរ ការស្នាក់នៅសណ្ឋាគារដ៏ល្អប្រណឹត ក្នុងស្រុកចំនួន២យប់ សម្រាប់មនុស្ស២ នាក់ ត្រូវបានឈ្នះដោយអតិថិជនដែលបានឈ្មោះ Ros Dra Thiphdey រួមនឹងរង្វាន់វត្ថុអនុស្សវរីយ៏ជាច្រើនទៀត។

លោក អ៊ឹម បណ្ឌិត ប្រធានប្រតិបត្តិការ របស់ប្រ៊េដថក បានថ្លែងថា លោកតំណាងអោយបុគ្គលិក គ្រប់ជាន់ថ្នាក់របស់ ហាងនំបុ័ង ប្រ៊េដថក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងនិយមចូលចិត្ត ទៅលើរាល់ផលិតផលនំរបស់ ប្រ៊េដថក។

លោកបានបន្តទៀតថា ប្រ៊េដថកនឹងខិតខំរក្សាស្តង់ដារសជាតិ និងសេវាកម្ម ព្រមទាំងនាំយកកម្មវិធីរំភើបរីករាយបន្ថែមទៀតនាពេលខាមុខ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

គួរបញ្ជាក់ថា ហាងនំបុ័ងប្រ៊េដថក ជាហាងនំបុ័ងដែលមានមានឈ្មោះបោះសំលេងខ្លាំង នៅប្រទេសសិង្ហបុរី ហើយត្រូវបានចូលមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១៤ ហើយក៏ត្រូវបានអតិថិន គ្រប់វ័យនិយមចូលចិត្ត គាំទ្រ និងអោយតម្លៃពិសេសទៅលើរសជាតិនំគ្រប់ប្រភេទនំ ការវេចខ្ចប់ សេវាកម្ម និងបរិយាកាសក្នុងហាងទាំងមូល។

រហូតមកទល់នឹងពេលនេះ BreadTalk មានសាខាចំនួន៦ ហើយ នៅរាជធានីភ្នំពេញ សាខាទី១ ធីខេ អេវិនញូ (BreadTalk TK Avenue), សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន (BreadTalk Maline), សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១ (BreadTalk BKK) សាខាទី៤ ម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា សាខាទី៥ នៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី (BreadTalk SMC) និង សាខាទី៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម (BreadTalk KPK) ហើយ BreadTalk នឹងពង្រីកសក្កានុពល ដល់ខេត្ដសៀមរាប និង បាត់ដំបងទៀតក្នុងពេលអនាគតខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ BreadTalk hotline: 099 989898៕

{IfMobile}

{ElseMobile}

{EndIfMobile}