(ភ្នំពេញ)៖ ថ្លែងក្នុងសន្នីសិទសារព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Metal បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនលោកបានសម្រេចបោះទន់ជាង៣០លានដុល្លារអាមេរិក ដើម្បីសាងសង់គម្រោងទិញមាសបានផ្ទះ ដោយទិញមាសចាប់ពី១គីឡូ នឹងទទួលបានផ្ទះមួយល្វែង។

លោក ថន ណារ៉េត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Jet’s Metal បានលើកឡើងថា គម្រោងទិញមាសបានផ្ទះ លើកដំបូងនៅកម្ពុជានេះ មានលក្ខខណ្ឌងាយៗ និងស្រូល ដោយគ្រាន់តែអតិថិជន មកក្រុមហ៊ុនទិញមាស១គីឡូ ដែលមានតម្លៃប្រមាណជាង៤ម៉ឺនដុល្លារ ទិញក្នុងទីផ្សារអន្តរជាតិនោះ អតិថិជនអាចទទួលសិទ្ធិ ក្នុងការកម្ចីប្រាក់៧០% នៃតម្លៃមាសដើម្បីទិញ ផ្ទះរបស់គម្រោងស្កាយឡែន ( Sky Land ) ដែលមានតម្លៃជាង២ម៉ឺនដុល្លារ ដល់តម្លៃជិត៨ម៉ឺនដុល្លារ ដែលជាប្រភេទវិឡាកូនកាត់។

លោកឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា «ក្រុមហ៊ុនយើងផ្តោតទៅការវិនិយោគ លើវិស័យទីផ្សារពាណិជ្ជកម្មអន្តរជាតិ ជាពិសេសនាំចេញចូលមាសដុំ (មាសគីឡូ) ពីប្រទេសហុងកុង ដោយសហការជាមួយក្រុមហ៊ុន MIBD ដែលគ្រប់ដុំមាសទំាងអស់ ត្រូវបានទទួលស្គាល់ពីសមាគមមាសមួយ ក្នុងចំណោមសមាគមមាសទំាង៤ នៅលើពិភពលោក គឺសមាគមមាស CGSE ដោយមាសទំាងអស់ គឺអាចចរាចរណ៍ លក់បាននៅទូទំាងពិភពលោក។ ជាពិសេសជាងនេះទៅទៀត យើងក៏បាននាំចូល កាក់មាសសុទ្ធ កាក់ប្រាក់សុទ្ធ ដែលជាវត្ថុអនុស្សាវរីមានកំណត់»

លោកឧកញ៉ា បានបញ្ជាក់ថា គម្រោងនេះ ចាប់ផ្តើមលក់ពីថ្ងៃនេះតទៅ ដោយមានភាពទាក់ទាញ នៅគម្រោងនេះ ត្រូវបានអតិថិជនជាវជាបណ្តើររួចមកហើយ។ លោកថា គម្រោងនេះដំណើរការឡើង ដោយសំឡឹងឃើញថា ប្រជាពលរដ្ឋខ្មែរ មានគំនិតវិជ្ជមានខ្លាំង ទៅលើវិស័យមាស ដែលមាស គឺជាចេះតែឡើងថ្លៃជារៀងរាល់ឆ្នាំ។

អគ្គនាយកក្រុមហ៊ុន Jet’s Metal បានបន្ដថា ដោយហេតុផលថា តម្រូវនៃមាសកើនឡើងខ្លាំងឡើងៗ ប៉ុន្តែវត្ថុធាតុដើម (រ៉ែមាស) កាន់តែថយចុះ ដូចនេះអ្នកវិនិយោគទាំងអស់ សុទ្ធតែមើលឡើង។ ម៉្យាងទៀតវិស័យមាសជារបស់មានតម្លៃ ដែលវាអាចទប់ស្កាត់ និងប្រឆាំង នឹងអតិផរណា (លុយហើម ឬ កាធ្លាក់ចុះ នៃតម្លៃលុយ)។

អគ្គនាយកក្រុមហ៊ុន Jet’s Metal បានបន្ថែមទៀតថា វិស័យអចលនៈទ្រព្យ នៅក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះនៃការអភិវឌ្ឍន៍ និងការកើនឡើងនៃតម្លៃ គួរឲ្យកត់សម្គាល់ យ៉ាងខ្លាំងជាពិសេសនោះតំបន់អរិយក្សត្រតែម្តង។

លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា គម្រោងនេះ បានធ្វើការសហការជាមួយក្រុមហ៊ុនមកពីប្រទេសហុងកុងដែលមានមាស ហើយក្រុមហ៊ុនលោកមានគម្រោងផ្ទះ សម្រាប់ផ្តល់ជូនអតិថិជន។ លោកបញ្ជាក់ថា «គាត់មានមាស ហើយខ្ញុំមានទីផ្សារ អីចឹងបានយើងបង្កើតក្រុមហ៊ុន Jet’s Metal ហើយបានសុំអាជ្ញាប័ណ្ណដល់ធនាគារ ក្នុងនាំមាសចូលនៅកម្ពុជា។ ក្រុមហ៊ុនយើង ក៏មានទិញមាស និងលក់មាសដែរ»។ លោកបន្ថែមថា មាសដែលអតិថិជន ទិញក៏អាចលក់បានផងដែរ។

លោកឧកញ៉ា បានបញ្ជាក់ថា «យើងបោះទន់ ជាង៣០លានដុល្លារ ហើយសម្រាប់មាស យើងបោះទន់មួយចំនួន ដែលពេលនេះ យើងបាននាំចូលមាសប្រមាណ៣ ទៅ៤គីឡូ»

{IfMobile}

{ElseMobile}

{EndIfMobile}