(ភ្នំពេញ)៖ ក្រុមហ៊ុនសាមស៊ុង អេឡិកត្រូនិច ប្រចាំនៅកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ បានចូលរួមក្នុងកម្មវិធី Samsung Love &Care ដែលជាកម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំ របស់បុគ្គលិកសាមស៊ុង ដែលកម្មវិធីនេះ បានភ្ជាប់ជាមួយវិស័យបច្ចេកវិទ្យា និងវិស័យ ផ្សេងៗទៀត ដើម្បដោះស្រាយគម្លាតនៃការអប់រំ និងបញ្ហាសង្គមក្នុង រាជធានីភ្នំពេញ។

នៅឆ្នាំ២០១៧ សាមស៊ុង បានជ្រើសរើសធ្វើការជាមួយ មណ្ឌលពន្លឺអនាគតកុមារ ដែលជាអង្គការជួយដល់សិស្ស និងកុមារដែលមាន បញ្ហា ខ្វះខាតប្រឈមជាមួយជីវភាពគ្រួសារ បញ្ហាសុខភាព ឬបញ្ហាផ្សេងទៀត។

ក្នុងកម្មវិធីស្ម័ត្រចិត្តប្រចាំឆ្នាំ របស់បុគ្គលិកសាមស៊ុង លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃ សាមស៊ុងអេឡិកត្រូនិច សាខាកម្ពុជា បានមានប្រសាសន៍ថា «ក្រុមហ៊ុនសាមស៊ុងយើងតែងតែ ប្ដេជ្ញាចិត្តថា យើងនឹងខិតខំប្រែងឲ្យអស់ពីសមត្ថភាពក្នុងការបង្កើត សមិទ្ធផល អាជីវកម្ម ជាមួយចំណែក ជាមួយនឹងសហគមន៍។ បន្ទាប់ពីទទួលបានភាពជោគជ័យ និងការឆ្លើយតប វិជ្ជមានពីបុគ្គលិកស្ម័គ្រចិត្ត កាលពី ឆ្នាំមុន យើងពិតជារំភើបដែលបានបង្ហាញខ្លួន នៅក្នុងប្រទេសកម្ពុជា»

លោកបន្ដថា ដោយមានការសហការជាមួយអង្គការ ក្រៅរដ្ឋាភិបាល ដែលមានឈ្មោះថា មណ្ឌលពន្លឺអនាគតកុមារ បុគ្គលិកស្ម័គ្រចិត្ តសាមស៊ុងកម្ពុជាបានរៀបចំសកម្មភាពអប់រំ និងកំសាន្ដផ្សេងៗសម្រាប់កុមារ ក្នុងការកសាងទំនាក់ទំនង និងនាំមកនូវភាពសប្បាយ រីករាយដល់ពួកគេ។ ជាមួយនឹងការប្រើប្រាស់កម្មវិធីសិក្សា ក្នុងសាមស៊ុងថេបប្លេត អ្នកស័្មគ្រចិត្តបានបង្កើតចំណេះដឹង ដែលអាចជួយប ង្រៀនពួកគេ នូវជំនាញគិតលេខ និងអក្ខរកម្ម។

ចំណែក គង់ រតន: នាយកប្រតិបត្តិមណ្ឌល ពន្លឺអនាគតកុមារ បានថ្លែងថា «វាពិតជាអស្ចារ្យណាស់ ដែលបានឃើញកូនៗ របស់ពួកយើងចាប់អារម្មណ៍ នឹងសកម្មភាពដែលក្រុមហ៊ុន សាមស៊ុង បាននាំធ្វើឡើងក្នុងថ្ងៃនេះ»

លោកបញ្ជាក់ថា ជាធម្មតាកូនៗ កម្រមានឱកាសប៉ះឧបករណ៍អេឡិចត្រូនិក ដូចជាថេបប្លេតនេះណាស់។ លើសពីនេះទៅទៀតមានពូមីងមកពី ក្រុមហ៊ុន មកជួយបង្ហាត់បង្រៀន និងសួរសុខទុក្ខនាំមកនូវភាពកក់ក្ដៅព្រមទាំងដិតជាប់ក្នុងការចង់ចាំដ៏ល្អនាពេលអនាគតរបស់ពួកគេ។

សូមរំលឹកថា កម្មវិធី Love and Care គឺជាគំនិតផ្តួតផ្ដើមសកម្មភាពស្ម័គ្រចិត្ត មួយក្នុងតំបន់ និងជាគំនិតផ្តួចផ្ដើម មួយសិ្ថតនៅ ក្នុងចំណោមគំនិតផ្គួតផ្តើម ជាច្រើននៃក្រុមស្ម័គ្រចិត្តរបស់ ក្រុមហ៊ុនសាមស៊ុងសកល សម្រាប់ឆ្នាំ២០១៧ បុគ្គលិករបស់ក្រុមហ៊ុនថៃ សាមស៊ុងអេឡិកត្រូនិចសាខាកម្ពុជា បានចំណោមពេលដ៏មានតម្លៃពេញមួយថ្ងៃជាមួយនឹង កុមារច្រើនជាង១០០នាក់៕

{IfMobile}

{ElseMobile}

{EndIfMobile}