(ព្រះវិហារ)៖ ដោយសាររយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ទឹកភ្លៀងបានបន្តធ្លាក់ស្ទើគ្រប់ទីកន្លែង បានធ្វើឲ្យខេត្តក្រុងស្រុកមួយចំនួន បានរងការលិចលង់ ធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ពន្ធ័នានាដូចជា ស្ពាន ផ្លូវថ្នល់ក៏ដូចផ្ទះសំបែងផលដំណាំប្រជាពលរដ្ឋ ហើយពេលខ្លះធ្វើឲ្យរងគ្រោះថ្នាក់ដោយប្រការផ្សេងៗនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ បានធ្វើការអំពាវនាវ ឲ្យអាជ្ញាធរសមត្ថកិច្ច ត្រូវធ្វើការពិនិត្យតាមដានស្ថានភាពទឹកដើម្បីត្រៀមលក្ខណៈសង្រ្គោះបឋម ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក អ៊ុន ចាន់ដា បានថ្លែងថា រយៈពេល២ថ្ងៃនេះ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ទឹកភ្លៀងបានធ្លាក់ជាប់ៗ គ្នាបណ្តាលឲ្យស្រុកមួយចំនួន បានរងនូវការលិចលង់ធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋាន និងផលប្រជាពលរដ្ឋក្នុងនោះស្រុកគូលែន មានឃុំមួយចំនួន នៅតែបន្តករលិចលង់ពោល គឺមិនទាន់មានការស្រុកចុះនៅឡើយ ក្នុងនោះមានឃុំគូលែនជើង លិចស្រូវស្រែ៥១៣ហិកតាស្មើ និង៣១២គ្រួសារ លិចផ្លូវលំទៅភ្ជួរជ្រូក៤០០ម៉ែត្រ ហូរច្រោះខូងផ្លូវប្រវែង៣០០ម៉ែត្រ ផ្លូវទៅព្រៃស្មាច់លិចប្រវែង១៣០ម៉ែត្រចំណែកឃុំផ្សេងៗ ទៀតលោកឲ្យអាជ្ញាធរ ត្រូវពិនិត្យតាមដានឲ្យច្បាស់លាស់។

លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខភិបាលខេត្ត ត្រូវចាត់គ្រូពេទ្យចុះពិនិត្យសុខភាពដល់ប្រជាពលរដ្ឋហើយអាជ្ញាធស្រុក និងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់ គ្រប់ពេលវេលាហើយអាជ្ញាធរបានត្រៀមលក្ខណះគ្រប់គ្រាន់ក្នុងការសង្រ្គោះ ប្រជាពលរដ្ឋគ្រប់ពេលវេលា៕

{IfMobile}

{ElseMobile}

{EndIfMobile}