Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី វង សូត ប្រគល់អំណោយកង់៤០០គ្រឿង ដល់កុមារកំព្រានៅស្រុកអូររាំងឪ ដែលជាអំណោយរបស់អង្គការកូគីសៃ

06-10-2017 15:17

(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួង​​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ អមដំណើរដោយ លោក​ ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក លី ឡេង អភិបាលខេត្ត អញ្ជើញ​​ចែកកង់ ចំនួន​៤០០​គ្រឿង ដល់សិស្សកុមារកំព្រា និងកុមារក្រីក្រ​៤០០​នាក់ នៅសាលាវិទ្យាល័យ ហ៊ុន សែន អូ​ររាំងឪ ក្នុងស្រុកអូររាំងឪ ដែលជាអំណោយរបស់អង្គការកូគីសៃ ប្រទេសជប៉ុន​។

សូមជម្រាបថា អង្គការ​កូគីសៃ ប្រទេសជប៉ុន បានផ្តល់អំណោយកង់​លើកនេះ គឺជាលើកទី​៥៨​ហើយ ក្នុងការចែកកង់នៅទូទាំងប្រទេស ហើយដែលមួយលើកៗ ត្រូវបានចែកកង់ជូនកុមារកំព្រា និងកុមារក្រីក្រចំនួន​៤០០​គ្រឿង៕

{IfMobile}

{ElseMobile}

{EndIfMobile}