(ភ្នំពេញ)៖ ក្នុងមជ្ឈដ្ឋានសិល្បៈ ប្រិយមិត្ត ក៏ដូចជាទស្សនិកជន ហាក់នៅមិនទាន់បានស្គាល់ និងជ្រូតជ្រាបឲ្យបានទូលំទូលាយ នូវអាជីពជា​ឌីជេ​ចាក់ភ្លេង ឬអ្នកបញ្ចូលភ្លេង តាមកម្មវិធីនានា ឬក្នុងក្លឹបរាត្រីជាដើម ខណៈដែល​ជំនាញមួយនេះ ក៏ត្រូវការការតស៊ូក្រាញននាល និងអត់ធ្មត់សង្កត់ចិត្តសិក្សា​ក្រេបយក ចំណេះដឹងឲ្យបានល្អិតល្អន់​ ​ទើប​ទទួលបានជោគជ័យ ក្នុងអាជីពរបស់ខ្លួន។ យ៉ាងណាមិញ នៅល្ងាចថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧នេះ កម្មវិធី «អាថ៌កំបាំងក្រៅឆាក​របស់តារា» របស់ Fresh News TV ​នឹងបង្ហាញជូនប្រិយមិត្ត នូវការតស៊ូ រហូតទទួលបានជោគជ័យ របស់ស្រីស្រស់សម្រស់បាន រាងសិចស៊ី កញ្ញា Vini ដែលជា ឌីជេចាក់ភ្លេងដ៏ល្បី​ នៅក្នុងប្រទេសកម្ពុជា។

ស្រីស្រស់រាងតូចច្រឡឹង សម្ដីមានមន្តស្នេហ៍ កញ្ញា Vini ត្រូវបានគេស្គាល់ថា ក្រៅពីមាន​ជំនាញ​ចាក់ភ្លេង នៅក្នុងក្លឹបកម្សាន្តនានា និងកម្មវិធីថ្នាក់ជាតិធំៗ ផ្សេងៗហើយនោះ នាងក៏ជានិស្សិតម្នាក់ទទួលបាន អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកច្បាប់ ដែលជាគោលដៅ និងបំណងប្រាថ្នា សម្រាប់ជីវិតរបស់នាងមួយ​ទៀត​ ក្រៅពីការងារសិល្បៈ ទទួលបានជោគជ័យហើយនោះ។ សម្រាប់ទស្សនិកជន នៅក្នុងទីក្រុងភ្នំពេញ ពិសេសអ្នកដែលចូលចិត្ត ដើរលេងកម្សាន្តតាមក្លឹបរាត្រី ​(​Night Life) នោះប្រាកដជាស្គាល់ នូវទឹកដៃចាក់ភ្លេង​ដ៏អស្ចារ្យ របស់ DJ ស្រី គឺកញ្ញា Vini នេះមិនខាន។ 

យ៉ាងណាមិញ កញ្ញា Vini ដែលជា DJ ចាក់ភ្លេងដ៏ល្បីរូបនេះ នឹងចូលខ្លួនមកបង្ហាញអាថ៌កំបាំង និងការតស៊ូជំនះគោលដៅ ​រហូតទទួលបានជោគជ័យ ជាពិសេស​ ការបង្ហាញមហិច្ឆតា ចង់បន្តសម្រេចគោលដៅទី២ គឺបំណងប្រាថ្នា​ធ្វើជាមេធាវីរបស់នាង តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក​របស់តារា» របស់ Fresh News TV នៅល្ងាចថ្ងៃសៅរ៍នេះ ដោយមានការ Live ផ្ទាល់​ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង​៧ដល់ម៉ោង៨យប់​ ដដែល៕

{IfMobile}

{ElseMobile}

{EndIfMobile}