(ស្វាយរៀង)៖ គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ ដែលជាកេរដំណែលរបស់សហរដ្ឋអាមេរិក បន្សល់ទុកឲ្យប្រជាជនខ្មែរ ១គ្រាប់ទៀតហើយ ត្រូវបានប្រជាពលរដ្ឋអះអាងថា បានកប់ក្នុងដី និងរាយការណ៍ជូនមន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមីរបស់ក្រសួងការពារជាតិ ឲ្យចុះជួយដោះគ្រាប់បែកមួយនេះ។

គ្រាប់បែកគីមីរបស់អាមេរិក១គ្រាប់ ដែលទើបរកឃើញថ្មីនេះ មានទីតាំងនៅក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមិនឆ្ងាយប៉ុន្មានឡើយ ពីទីតាំងដែលមន្ត្រីជំនាញកំពុងប្រតិបត្តិការ ដោះគ្រាប់បែកគីមី២គ្រាប់ ក្នុងបរិវេណវត្តគគីរ និងសាលាបឋមសិក្សាគគីរ៕

{IfMobile}

{ElseMobile}

{EndIfMobile}