(ភ្នំពេញ)៖ បន្ទាប់ពីបានផ្សាយសាកល្បងអស់មួយរយៈ, នៅថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News សូមប្រកាសដាក់ជាផ្លូវការ ដំណើរការវិទ្យុអនឡាញ (Fresh News Radio) មួយប្រព័ន្ធទៀតដែលអាចស្តាប់ព័ត៌មានបាន២៤ម៉ោង លើ២៤ម៉ោង ទាំងក្នុងនិងក្រៅប្រទេស ឬជុំវិញពិភពលោក ដែលសុទ្ធសឹងជាព័ត៌មានថ្មីៗចុងក្រោយ។ នេះជាជម្រើសថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលតែងតាមដានព័ត៌មានថ្មីៗរបស់ Fresh News, លោកអ្នកអាចស្តាប់បានគ្រប់ទីកន្លែង, មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅក្រៅប្រទេសក៏ដោយ, មានទាំងការ៖ អាន, មើល និងស្តាប់។

{IfMobile}

{ElseMobile}

{EndIfMobile}

អង្គភាពព័ត៌មាន Fresh News មានសេវាកម្មជារួម៖ Fresh News App (ភាសាខ្មែរ និងភាសាអង់គ្លេស), គេហទំព័រព័ត៌មាន Fresh News, ទូរទស្សន៍ Fresh News TV Online, ប៉ុន្តែនៅពេលនេះប្រកាសដំណើការមួយប្រព័ន្ធទៀតគឺ វិទ្យុអនឡាញ (Fresh News Radio) ដែលផ្សាយ Update ព័ត៌មានទាន់ហេតុការណ៍ ២៤ម៉ោង លើ២៤ម៉ោង។

លោកអ្នកអាចស្តាប់វិទ្យុ ដែលផ្សាយព័ត៌មាន២៤ម៉ោង លើ២៤ម៉ោងនេះ តាមរយៈ Fresh News App, Website, Facebook និង​គេហទំព័រ radio.freshnewsasia.com៕