(ភ្នំពេញ)៖ មន្ត្រីថ្នាក់អនុប្រធាននាយកដ្ឋានម្នាក់ត្រូវបាន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាអោយឃាត់ខ្លួនពាក់ព័ន្ធ ករណីហឹង្សាប៉ុនប៉ង សម្លាប់ស្ត្រីម្នាក់ដោយសារ តែការជំពាក់បំណុល ស្ត្រីរងគ្រោះចំនួន២៥ ០០០ដុល្លារមិនព្រមសង ។

ឥឡូវនេះជនដៃដល់ត្រូវបានឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការធ្វើការ ចោទប្រកាន់តាមផ្លូវច្បាប់ ។

មន្ត្រីនគរបាលបានអោយដឹងថា ជនដៃដល់ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ប្លុង ពិសិដ្ឋ ភេទប្រុសអាយុ៣៤ឆ្នាំ មានមុខរបរជាអនុប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នាក់នៅផ្ទះលេខ ១០និងលេខ ១២ បុរីពិភពថ្មី សែនសុខ ផ្លូវលេខ១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកបក្ខពួកជនដៃដល់២នាក់ទៀតបានរត់គេចខ្លួនអស់ហើយក្រោយពីប្រព្រឹត្តអំពើព្រៃផ្សៃរលើជនរងគ្រោះជានារីភេទរួចមក។

តាមរយៈវីដេអូរឃ្លីបរយៈពេល១នាទីនិង៤១វិនាទី នៅកន្លែងកើតហេតុ បានបង្ហាញនូវសកម្មភាពរបស់ក្រុមជនដៃដល់ វាយតប់បោចសក់ទាត់ធាក់ បោកជនរងគ្រោះផ្ទប់ និងឥដ្ឋការ៉ូ ច្របាច់ករយ៉ាងព្រៃផ្សៃរគ្មានក្ដីមេត្តាអ្វីបន្តិចសោះ កុំតែបានម្ចាស់ហាងនិងសន្តិសុខបុរី មកជួយទាន់ពេលវេលា កុំអីស្ត្រីរងគ្រោះអាចនឹងមានគ្រោះថ្នាក់ ដល់ជីវិតទៀតផង។

ហេតុការណ៏របស់ក្រុមជនដៃដល់ធ្វើមក លើជនរងគ្រោះបានកើតឡើងតាំងពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះនៅក្នងភោជនីដ្ឋានមួយទល់មុខបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចនគរបាលនិងព្រះរាជអាជ្ញាអមតុលាការ ទើបព្រះរាជអាជ្ញាបញ្ជាអោយ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់ យកមកអនុវត្តតាមច្បាប់ ។ បើតាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្នុងហេតុការណ៏ ត្រូវគេវាយប៉ុនប៉ង សម្លាប់ដើម្បីបំបិទមាត់ដោយសារ តែជនដៃដល់ជំពាក់ប្រាក់ នោះឈ្មោះ ស រ ភេទស្រី អាយុ២៨ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានបានអោយដឹងទៀតថា នៅថ្ងៃកើតហេតុជនដៃដល់ឈ្មោះ ប្លុង ពិសិដ្ឋដែលជាអ្នកជំពាក់ប្រាក់ជនរងគ្រោះ បានណាត់ជនរងគ្រោះអោយចេញមក ក្រៅដើម្បីនិយាយគ្នាដោយឈ្មោះ ប្លុង ពិសិដ្ឋ បើករថយន្តម៉ាកម៉ាស្ដាព័ណស ពាក់ស្លាកលេខភ្នំពេញ 2AB - 4800 ទៅដឹកជនរងគ្រោះនៅផ្សារសុីឡឹប ហើយបើកទៅសង្កាត់ភ្នំពេញថ្មីដឹកមិត្តភ័ក្រឈ្មោះ គង់ ស្រុីន យកទៅភោជនីដ្ឋាន មួយនៅទល់មុខបុរីអង្គរភ្នំពេញសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ នៅពេលទៅដល់មិនទាន់បាន និយាយគ្នារឿងលុយជំពាក់ទេ ជនរងគ្រោះក៏បានសុំឈ្មោះ ប្លុង ពិសិដ្ឋ មកផ្ទះមួយភ្លែតដោយសារ មានធុរៈបន្ទាន់ ។ លុះដល់ម៉ោងប្រមាណ៩និង២០នាទីយប់ ទើបជនរងគ្រោះត្រឡប់ទៅវិញ ក៏ឃើញឈ្មោះ ប្លុង ពិសិដ្ឋ ឈ្មោះ គង់ ស្រុីននិងបក្ខពួកម្នាក់ទៀតឈ្មោះខៀវ នៅអង្គុយចាំដដែល ។

ប្រភពព័ត៌មានបានអោយដឹងទៀតថា ពេលជនរងគ្រោះត្រឡប់មកវិញ មិនទាន់បានអង្គុយចុះផង ស្រាប់តែឈ្មោះ ប្លុង ពិដិដ្ឋ ស្ទុះមកវាយជនរងគ្រោះ កណ្ដាលមុខបណ្ដាលអោយដួលខ្ពោក ហើយបន្តវាយបោចសក់ ចាប់បោកផ្ទប់និងតុ បោកផ្ទប់និងឥដ្ឋការ៉ូ ចាប់ច្របាច់កជនរងគ្រោះបំណងសម្លាប់ចោល បណ្ដាលអោយមានការភ្ញាក់ផ្អើលពេញហាង ។ ឃើញសកម្មភាពព្រៃផ្សៃដូច្នេះ ម្ចាស់ហាង និងអ្នករត់តុបានចូលទៅជួយអន្តរាគមន៏ទើបក្រុមជនដៃដល់រត់គេច ខ្លួនពីកន្លែងកើតហេតុបាត់អស់ទៅ ។លុះដល់ថ្ងៃទី០៧កញ្ញាទើប ជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអោយជួយរកយុត្តិធម៌។

មហាជនដែលបានមើលឃើញវីដេអូរឃ្លីបស្ដីពីសកម្មភាពព្រៃផ្សៃ របស់ក្រុមជនដៃដល់ទៅលើ ជនរងគ្រោះជានារីភេទកំពុងរងចាំមើល ចំណាត់ការរបស់សមត្ថកិច្ច និងតុលាការចំពោះក្រុមជនដៃដល់ នេះយ៉ាងយកចិត្តទុកដាក់ ដោយសារតែក្រោយ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ឈ្មោះ ប្លុង ពិដិដ្ឋ មានតួនាទី ជាអនុប្រធាននាយកដ្ឋានរួចមក មានមន្ត្រីមួយចំនួនធ្វើអន្តរាគមន៍ អោយមានការសម្របសម្រួល ប៉ុន្តែខាងសមត្ថកិច្ច ដែលអនុវត្តច្បាប់មិនយល់ព្រម ចំពោះទង្វើព្រៃផ្សៃនោះទេ ហើយដាច់ខាតត្រូវតែបញ្ជូនជនដៃដល់ ទៅតុលាការអនុវត្តតាមនីតិវិធី ទុកជាមេរៀនអោយជនដទៃ ទៀតកុំយកគំរូតាម ៕

{IfMobile}

{ElseMobile}

{EndIfMobile}