(ភ្នំពេញ)៖ ក្នុងថ្ងៃទី០៦តុលានេះ iOne ដែលជាក្រុមហ៊ុនធំទទួលបានសិទ្ធិលក់នូវផលិតផល Apple នៅក្នុងទីផ្សារប្រទេសកម្ពុជា បាននាំមកជូននូវដំណឹងថ្មីមួយទៀតហើយ ជាមួយនិងអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់អតិថិជនរបស់ខ្លួន ដែលមានប័ណ្ណសមាជិក iOne Privilege Card តាមរយៈ ការផ្លាស់ប្តូរពីប័ណ្ណ ដែលពួកគាត់កំពុងប្រើប្រាស់ ទៅជា iOne Visa Card ដែលជាប្រភេទ Visa Card ដែលអតិថិជនអាចធ្វើការបញ្ចូលទឹកប្រាក់ ឬTop Up បាន។

អត្ថប្រយោជន៍ដែលអតិថិជន នឹងទទួលបានជាមួយនិងកាតប្រភេទថ្មីនេះរួមមាន៖
*ទួលបានការបញ្ចុះតម្លៃ កាន់តែច្រើន សម្រាប់ការទិញទំនិញ នៅក្នុងហាង iOne រហូតដល់ទៅ ១៥ភាគរយ (3rd Party Accessories) និងពីហាង នានា ដែលជាដៃ គូសហការរបស់ iOne ដែលមានជាង ១៥០ហាងនៅទូទាំងប្រទេស។

*អាចប្រើប្រាស់ទូទាត់ទំនិញអនឡាញ និងវិក័យប័ត្រទាំងក្នុងនិងក្រៅប្រទេស

*ងាយស្រួលក្នុងការបញ្ចូលលុយ ឬ Top Up ( តាមរយៈ សាខារបស់ធនាគារសហពាណិជ្ជ ក.អ UCB ឬ នៅតាមបញ្ជរវីង)

*ឥតគិតថ្លៃសេវាប្រចាំឆ្នាំ (សម្រាប់ឆ្នាំដំបូង)

*មកធ្វើការផ្លាស់ប្តូរកាតរបស់អ្នកនៅពេលនេះ ដើម្បីទទួលបានអំពូលភ្លើងតុក្កត្តា ដ៏ស្រស់ស្អាតមួយដោយឥតគិតថ្លៃពី iOne

លក្ខខណ្ឌងាយៗក្នុងការផ្លាស់ប្តូរ៖

*អតិថិជនត្រូវតែមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

*អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព

*រូបថត ៤x៦ ចំនួនពីរសន្លឹក

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង ទៅកាន់សាខារបស់ធនាគារសហពាណិជ្ជ ក.អ UCB ឬគ្រប់សាខាហាងរបស់ iOne និងទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ៖ ០២៣ ៩៩៣ ១៦១៕