(ភ្នំពេញ)៖ មន្ត្រីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលានេះ បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើង នៅស្តុបរង្វង់មូលនាងគង្ហីង។

ការសាងសង់ស្ពានថ្មីជើងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុប មិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព។

លោក សាំ ពិសិទ្ធិ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា «ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើង នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា នៅសប្តាហ៍ក្រោយនេះតទៅ»