(ស្វាយរៀង)៖ អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុខនេះបន្តិចនៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះថា មនុស្ស៥នាក់ មានក្មេងមានចាស់ បានរងគ្រោះដោយសារឥទ្ធិពលនៃគ្រាប់គីមីកន្លែងផ្សេងទៀត ដែលស្ថិតនៅចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីតាំងដែលកំពុងប្រតិបត្តិការដោះគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក ហេង រតនា បានបញ្ជាក់ជាជំហានដំបូងថា មនុស្ស៥នាក់ដែលរងគ្រោះនោះ មិនមែនដោយសារគ្រាប់បែក ដែលកំពុងប្រតិបត្តិការដោះនោះទេ ពោលគឺគ្រាប់បែកគីមីផ្សេងទៀត។

ជាមួយគ្នានេះ ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន ក៏បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងផងដែរថា ជនរងគ្រោះមានចំនួន៥នាក់ ក្នុងនោះក្មេង៤នាក់ (ស្រីម្នាក់) និងមនុស្សចាស់ម្នាក់។

បើតាមលោកស្នងការជនរងគ្រោះទាំង៥នាក់ បានដើរឃ្វាលគោក្នុងចំការដំឡូង បានប្រទះឃើញដែកហើយកកាយដី ជម្រៅប្រមាណ១៥សង់ទីម៉ែត្រ ពេលនោះស្រាប់តែឃើញស្បោងខ្មៅ ក៏ឈួលចូលភ្នែក និងលើរាងកាយ ប៉ុន្តែត្រូវខាងស៉ីម៉ាក់ ជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

{IfMobile}

{ElseMobile}

{EndIfMobile}