(ភ្នំពេញ)៖ ក្រុមហ៊ុន​ ហ្រ្គីន ម៉ូធ័រ បានរៀបចំពិធីជួបជុំម្ចាស់ដែប៉ូចែកចាយ និងម្ចាស់យានដ្ឋាន នៃសមាជិកក្រុមគ្រួសារ A9 តាមបណ្តាលរាជធានីនិងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ស្ថិតនៅផ្ទះលេខ៥៥៨ ផ្លូវ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្មវីធីជួបជុំនេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ដោយរៀបចំការជួបសំណេះសំណាលរវាងម្ចាស់ដេប៉ូចែកចាយ និងម្ចាស់យានដ្ឋានសមាជិកក្រុមគ្រួសារ A9 ពីបទពិសោធន៍ រវាងគ្នានិងគ្នាទៅវិញទៅមកនិងស្តាប់ការពន្យល់ណែនាំពីMr.Renan BIROជា CeoនៃA9 Technologie franceដែលជាអ្នកស្រាវជ្រាវរកឃើញfilm forming ជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសបារាំងព្រមទាំងមានការចូលរួមពីសមាជិកគ្រួសារA9យ៉ាងច្រើនកុះករនិងចុងបញ្ចប់កម្មវិធីជួបជុំសមាជិកគ្រួសារA9ទាំងអស់ពិសារអាហារជួបជុំគា្នហើយក្រុមហ៊ុនហ្រ្គីនម៉ូទរ័ ខូអិលធីឌីបានប្រគល់រង្វាន់អនុស្សាវរីយ៍និងប្រគល់វិញ្ញាបនបត្រ័ដល់ដេប៉ូចែកចាយផ្តាច់មុខចំនួនបីខេត្ត ព្រមទាំងផ្តល់បណ្ណ័សរសើរនិងប្រគល់រង្វាន់ជូនម្ចាស់យានដ្នានឆ្នើមផងដែរ។

ជាចុងបញ្ចប់នៃកម្មវិធី គឺការចែកវិញ្ញាបនប័ត្រ, វត្ថុអនុស្សាវរីយ៍ និងពិសារអាហារជួបជុំគ្នាជាមួយសមាជិកគ្រួសារ A9៕