(ព្រះសីហនុ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក យន្ត មីន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោកស្រី ចាត រស្មី នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ បានចុះទៅបង្ក្រាប និងចាប់ខ្លួនជនជាតិចិន-ឥណ្ឌូនេស៊ីចំនួន១០១នាក់ នៅតាមទីតាំង និងកាស៊ីណូ ក្នុងក្រុង-ខេត្តព្រះសីហនុ សង្ស័យពាក់ព័ន្ធការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ខុសច្បាប់។
មន្រ្តីនគរបាលអន្តោប្រវេសន៍ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅគោលដៅចំនួន៥ ដោយឃាត់ខ្លួនមនុស្សចំនួន១០១នាក់ (ចិន៩៤នាក់ និងឥណ្ឌូនេស៊ី) មានស្រី១៩នាក់។
បើតាមមន្រ្តីនគរបាល បានបន្តទៀតថា គោលដៅទី១ ស្ថិតនៅផ្ទះជួលផ្លូវ៨១៨ ក្រុម២៧ ភូមិ៥ សង្កាត់លេខ៤, គោលដៅទី២
ស្ថិតនៅភូមិគ្រឹះជួល ផ្លូវ៨១៨ ក្រុម២៧ ភូមិ៥ សង្កាត់លេខ៤, គោលដៅទី៣ ស្ថិតនៅកាស៊ីណូហ្គោលឌិនរ៉ូយ៉ាល់ ក្នុងក្រុម៣០ ភូមិ៣ សង្កាត់លេខ៣ , គោលដៅទី៤ ស្ថិតនៅកាស៊ីណូ ដាយមិនស៊ី ក្នុងក្រុម៣០ ភូមិ៣ សង្កាត់លេខ៣ និងគោលដៅទី៥
ស្ថិតនៅ BSអូ១ ក្នុងក្រុម១៧ ភូមិ៣ សង្កាត់លេខ៤។
ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចក៏បានដកហូតសម្ភារ និងឧបករណ៍ជាច្រើនផងដែរ៕
{IfMobile} {ElseMobile} {EndIfMobile}