(ភ្នំពេញ)៖ ទីបំផុត ! គណៈកម្មការប្រឹក្សាការងារ នៅវេលាម៉ោង៤៖០០នាទីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានបោះឆ្នោតយកតួលេខ ១៦៥ដុល្លារ ដើម្បីដំឡើងប្រាក់ឈ្នួលដល់កម្មករ នៅឆ្នាំ២០១៨។

ការបោះឆ្នោតនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដែលដឹកនាំដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីតំណាងភាគីខាងរាជរដ្ឋាភិបាល ថៅកែរោងចក្រ និងនិយោជក។

ជារៀងរាល់ឆ្នាំ ក្រោយការបោះឆ្នោតជ្រើសរើសតួលេខនេះរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងសម្រេចបន្ថែម៥ដុល្លារថែមទៀត ពីលើតួលេខរបស់គណៈកម្មការប្រឹក្សាការងារ។ ដូច្នេះប្រាក់ឈ្នួលរបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នឹងឡើងដល់ ១៧០ដុល្លារ នៅឆ្នាំ២០១៨ តែម្តង ដែលនឹងកើនឡើង១៧ដុល្លារទៀត បើធៀបនឹងឆ្នាំ២០១៧។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានដាក់គោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ មានចំនួនទា​បបំផុត ១៥៣ដុល្លារ ដោយមិនទាន់រាប់បញ្ចូលទាំងប្រាក់អត្ថ​ប្រយោជន៍ផ្សេងៗទៀត៕

{IfMobile}

{ElseMobile}

{EndIfMobile}