Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការប្រជុំបោះឆ្នោតចុងក្រោយរបស់ គណៈកម្មការប្រឹក្សាការងារ ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០១៨ បានចាប់ផ្តើមហើយ

05-10-2017 15:54

(ភ្នំពេញ)៖ កិច្ចប្រជុំចុងក្រោយរបស់ គណៈកម្មការប្រឹក្សាការងារ ដែលក្នុងនោះមានភាគីខាងរាជរដ្ឋាភិបាល ថៅកែរោងចក្រ និងសហជីព ដើម្បីបោះឆ្នោតកំណត់ប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរនាឆ្នាំ២០១៨នោះ បានចាប់ផ្តើមហើយ នៅវេលាម៉ោង៣៖៣០នាទី រសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កិច្ចប្រជុំបោះឆ្នោតសម្រេចនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបោះឆ្នោតជ្រើសរើសតួលេខ១ ក្នុងចំណោមតួលេខ៣ រួមមានភាគីរដ្ឋាភិបាល ១៦៥$ ភាគីសហជីពស្នើដំឡើង១៧០$ និងភាគីថៅកែស្នើតម្លើង ១៦២$ ដើម្បីធ្វើជាគោលក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មករនៅឆ្នាំ២០១៨៕

{IfMobile}

{ElseMobile}

{EndIfMobile}