(ភ្នំពេញ)៖ ហាង «Pepper Lunch Express» ដែល​ផ្តោត​សំខាន់​ទៅលើ​ប្រភេទ​ អាហារ​ឈុត​ជប៉ុន​ ដែលមាន​រសជាតិ​ដើម​ពិតៗ ជាច្រើន​មុខ បានចាប់ផ្ដើមបើកដំណើរការជាផ្លូវការហើយ ដែលមានទីតាំង នៅផ្សារទំនើបសូរិយា សេនធ័រភ័នធ៍ (ផ្សារទំនើបសូរិយា) ជាន់ផ្ទាល់ដី ជាមួយនឹងការបញ្ចុះតម្លៃ ៣០%។

ហាង «Pepper Lunch Express» ដែលលេចមុខឡើង នៅប្រទេសកម្ពុជានេះ នឹងផ្ដល់ជូននូវឈុតអាហារជាច្រើន ចម្អិនស្រស់ៗ រហ័ស មានអនាម័យ និងស្តង់ដារ។ ហើយក៏មានមនុស្សភាគច្រើន បានស្គាល់រួចមកហើយ ដែលមានឈ្មោះថា «Pepper Lunch Express»

គ្រាន់តែឈានជើងចូលក្នុងហាង «Pepper Lunch Express» ភ្លាមលោកអ្នកគ្រាន់តែដើរចូលកុម្ម៉ង់ ឬ អ្នកបម្រើភ្ញៀវបានយកម៉ឺនុយ មកបង្ហាញពីប្រភេទមុខម្ហូបនីមួយៗ ដែលមានអាហារជាឈុត ដែលមានលក្ខណៈថ្មី ប្លែកសម្រាប់ប្រជាជនខ្មែរ។

ហាង «Pepper Lunch Express»នេះ ផ្តោតសំខាន់ទៅលើ ប្រភេទអាហារឈុតជប៉ុន ដែលមានរសជាតិដើមពិតៗ និងមុខម្ហូបប្រភេទជាបាយ មីឈុត សាច់បន្លែនៅក្នុងចានតែមួយ កាន់តែពិសេស គឺជាមួយកំដៅ ចានដែក ដែលដុតកំដៅ ដល់ទៅ ២៦០°C ក្នុងរយៈពេល ៧០ វិនាទី ដែលអាចកំដៅអាហាររបស់អ្នកបានទៅដល់ ២០នាទី ឯណោះ។

នៅ Pepper Lunch លោកអ្នក គឺជាមេចុងភៅដ៏ចំណានម្នាក់។ Pepper Lunch បានផ្តុំនូវគ្រឿងផ្សំថ្មីស្រស់ និងល្អបំផុតនៅក្នុងចាន ដែលរចនាឲ្យមានកំដៅគគុក សម្រាប់ការចម្អិនយ៉ាងពិសេស និងធ្វើឲ្យលោកអ្នកងាយស្លុងអារម្មណ៌ ជាមួយបទពិសោធន៍ ដ៏សែនមនោរម្យ ហើយនាំមកនូវសុខភាពល្អ ដោយការចម្អិនតាមបែប «Sizzling it your way»

ទន្ទឹមនឹងនេះ លោកអ្នកអាចសាកល្បងផ្សំបន្ថែមទឹកស្រូប Pepper Lunch Express ដើម្បីបង្កើនអារម្មណ៌កាន់តែប្លែក និងរសជាតិដ៏ឆ្ងាញ់ពិសារតាមចំណូលចិត្តផ្ទាល់ខ្លួន៕