ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ៖ ស្ថានភាពទឹកជំនន់ ទាន់ស្ថិតក្នុងកម្រិតប្រកាសអាសន្នឡើយទេ ដោយសារទឹកស្រក់លឿន
05-10-2017 15:40
(បន្ទាយមានជ័យ)៖ លោក យឹម ប៊ុនរ៉ុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម បានបញ្ជាក់ប្រាប់មកអង្គភាព Fresh News នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះថា ស្ថានភាពទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ មិនទាន់ប្រកាសភាពអាសន្នឡើយទេ ព្រោះថាស្ថានភាពទឹកស្រក់លឿន។
លោក យឹម ប៊ុនរ៉ុង បានបញ្ជាក់ទៀតថា «កាលពី២ថ្ងៃមុន ពោលថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០១៧ ដែលមានស្ថានភាពទឹកជំនន់ នៅស្រុកម៉ាឡៃនោះ គឺមានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋរយៈពេល១ថ្ងៃប៉ុណ្ណោះ តែត្រូវបានយើងរំដោះទឹកចេញរួចរាល់ហើយ»។
ប្រធានមន្ទីរធនធានទឹក ខេត្តបន្ទាយមានជ័យ បានបន្ថែមទៀតថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ សភាពទឹក កំពស់ទឹក កំរិតកំពស់ទឹក នៅអាងខៃដន កំពស់ទឹកប្រកាសអាសន្ន ៥ម៉ែត្រ កំពស់ទឹកត្រឹមតែ ៤.៥២ម៉ែត្រ, ២៖ ស្ទឹងសិរីសោភ័ណ កំពស់ទឹកប្រកាសអាសន្ន ៧.៨ម៉ែត្រ កំពស់ទឹកត្រឹមតែ ៦.៦៥ម៉ែត្រ, ៣៖ អាងស្ពានស្រែង កំពស់ទឹកប្រកាសអាសន្ន ១៤.៣០ម៉ែត្រ កំពស់ទឹកត្រឹមតែ១៣.៦២ម៉ែត្រ, ៤៖ អាងត្រពាំថ្ម កំពស់ទឹកប្រកាសអាសន្ន ១៨.៥០ម៉ែត្រ កំពស់ទឹកត្រឹមតែ ១៧.៥៥ម៉ែត្រ ៕