Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្ករខេត្តព្រះវិហារ លក់ដាច់ជាងគេ នៅប្រទេសហ្វាំងឡង់, ៩ខែ កម្ពុជានាំចេញអង្ករទៅហ្វាំងឡង់ បាន៣៨០តោន

05-10-2017 13:06

(ព្រះវិហារ)៖ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice លោកឧកញ៉ា សុង សារ៉ន បានអះអាងថា អង្ករខេត្តព្រះវិហារ របស់កម្ពុជា លក់ដាច់ជាងគេនៅប្រទេសហ្វាំងឡង់។

លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថាប្រាប់ Fresh News ថា ប្រទេសហ្វាំងឡង់ជាទីផ្សារថ្មី របស់អង្ករកម្ពុជា ដែលទើបពង្រីកបាន រយៈពេលប៉ុន្មាន១ឆ្នាំប៉ុណ្ណោះ។ ដោយក្នុង១ខែអង្ករកម្ពុជា នាំចេញទៅប្រទេសហ្វាំងឡង់នេះ ប្រមាណមួយកុងតឺន័រ ដែលស្មើប្រមាណ៣០០តោនក្នុង១ឆ្នាំ។

លោកឧកញ៉ាបន្តថា ដោយសារប្រទេសហ្វាំងឡង់ជាប្រទេសតូច ដូច្នេះបរិមាណនៃការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសនេះ គឺធំហើយ។

លោកអគ្គនាយកបញ្ជាក់ថា «នេះជាមោទនភាពរបស់ខ្មែរយើង ដែលទង់ជាតិរបស់ខ្មែរ បានទៅដល់ប្រទេសហ្វាំងឡង់ ដែលធ្វើបរទេសបានស្គាល់ប្រទេសយើង ដែលនេះគឺជាការកសាងទីផ្សារ និងមោទនភាពសម្រាប់ខ្មែរយើង»

សូមជម្រាបថា ហ្វាំងឡង់ជាប្រទេសស្ថិតក្នុងតំបន់អឺរ៉ុប ដែលអង្ករកម្ពុជានាំចូលដោយអនុគ្រោះពន្ធ។ នៅរយៈពេល៩ខែឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករទៅ ហ្វាំងឡង់ បានជាង៣៨០តោន៕

{IfMobile}

{ElseMobile}

{EndIfMobile}