(កំពង់ធំ)៖ ក្នុងសកម្មភាពអនុវត្តផែនការជ្រើសរើសពលទាហាន បំពេញក្របខណ្ឌឲ្យបញ្ជាការដ្ឋានយោធភូមិភាគទី១ និងកងពលតូច លេខ១២៨ បញ្ជាការដ្ឋានយោធភូមិភាគទី១ យុវជនស្ម័គ្រចិត្ត នៅខេត្តកំពង់ធំ បានដាក់ពាក្យប្រឡងចូលបំរើជាកងយោធពលខេមរភូមិន្ទ ក្នុងក្របខណ្ឌនាយទាហានសកម្ម នាយទាហានបន្តវេន នាយទាហានកងទ័ពជើងគោក និងនាយទាហានបច្ចេកទេស ច្រើនលើសលុប សម្រាប់ឆ្នាំ២០១៧នេះ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ។

នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំប្រជុំក្រុមការងារមួយ ដើម្បីត្រួតពិនិត្យ កិច្ចការដែលថ្នាក់លើបានប្រគល់  ដែលពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន និងមានការ ចូលរួមពីថ្នាក់ដឹកនាំមេបញ្ជាការរង នាយ នាយរង កងឯកភាព វរៈសេនាតូច  ផ្នែកសឹករងនិងស្ថាប័នចំណុះ ចំនួន៨៦នាក់ចូលរួម។

តាមរបាយការណ៍របស់ស្ថាប័នជំនាញ បានឲ្យដឹងថា ក្នុងផែនការជ្រើសរើសពលទាហាន បំពេញក្របខណ្ឌឲ្យបញ្ជាការដ្ឋាន យោធភូមិភាគទី១ កងទ័ណជើងគោគ និងកងពលលេខ១២៨ មានយុវជនជាច្រើនបានមក ទទួលពាក្យលើសចំនួនកំណត់ដោយឡែក ការជ្រើសរើសយុវជនស្ម័គ្រចិត្ត ប្រឡងចូលក្របខណ្ឌចូលនាយទាហានសកម្ម នាយទាហានបន្តវេន នាយទាហាន កងទ័ពជើងគោគ និងនាយទាហានបច្ចេកទេស គឺបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង បានទទួលយុវជនដែលបានមកទំនាក់ទំនង ទទួលពាក្យលើស ចំនួនកំណត់ដូចគ្នា។

លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានសង្កត់ធ្ងន់ថា នេះជាមោទនភាពសម្រាប់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបាន សម្រេចលើផែនការ ជ្រើសរើសពលទាហាន គឺយុវជនយើងជាច្រើនលើសលុប បានស្ម័គ្រចិត្តមកទទួលពាក្យ ចូលបំរើជាកងយោធពល ខេមរភូមិន្ទ ដោយស្មោះស្ម័គ្រមិនរុញរា រហូតលើសបរិមាណកំណត់ ដែលបានបញ្ជាក់ឲ្យឃើញ ថាយុវវ័យយើងបច្ចុប្បន្ន មានការភ្ញាក់រលឹកខ្ពស់ ក្នុងកិច្ចការពារមាតុភូមិ។

ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានស្នើរឲ្យថ្នាក់ដឹកនាំ ដែលមានភារកិច្ចចូលរួមអនុវត្ត ការិយាល័យ ជំនាញ និងផ្នែកសឹករងស្រុកក្រុង ត្រូវបន្តបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដោយសហការជាមួយអាជ្ញាធរ ពាក់ព័ន្ឋ កងរាជអាវុធហត្ថកងនគរបាលជាតិ នៅមូលដ្ឋាន របស់ខ្លួនដើម្បីសម្រេចភារកិច្ចនេះ ប្រកបដោយជោគជ័យជូនថ្នាក់លើ នឹងសូមច្បាមសភាពការណ៍ អសន្តិសុខនានា តាមមូលដ្ឋាន ពិសេសគឺ សកម្មភាពប្រតិកិរិយា ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងគ្រប់គ្រងសម្ភារសឹក និងមធ្យោបាយនានា ត្រៀមអនុវត្តបទបញ្ជាថ្នាក់លើ ក្នុងករណីចាំបាច់៕

{IfMobile}

{ElseMobile}

{EndIfMobile}