(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ លោក លឹម ជាវុត្ថា កញ្ញា ឆេង សូរិយា កញ្ញា សំ ស្រីនីត លោក សៀ សៀកឡេង លោក អាន គន្ធធារ៉ា និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ យាងត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ក្រោយពីមានករណីបាញ់ប្រហារសម្លាប់មនុស្សនៅ ឡាវេហ្គាស

៣៖ សម្តេចតេជោ ហ៊ុន សែន៖ បក្សប្រឆាំង មិនបានធ្វើអ្វីសម្រាប់កម្មករទេ ហើយចេះប្រើតែនយោបាយ «ដុតឲ្យខ្លោច រោចឲ្យឆៅ» រាំងខ្ទប់បរទេសមកវិនិយោគ

៤៖ គ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក នៅខេត្តស្វាយរៀង ត្រូវបានមន្ត្រីជំនាញស៉ីម៉ាក់ និងអាជ្ញាធរគីមីរកឃើញហើយ

៥៖ នៅទីបំផុត នៅព្រឹកថ្ងៃនេះប្រធានគណបក្សយុវជនកម្ពុជា បានដាក់ពាក្យបណ្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃហើយ

៦៖ ចរចាប្រាក់ឈ្នួលអប្បបរ មានឆ្នាំ២០១៨ លើកចុងក្រោយ៖ ភាគីសហជីពព្រមទម្លាក់មកនៅត្រឹម ១៧០ដុល្លារ, និយោជកព្រមដំឡើងដល់ ១៦២ដុល្លារ ខណៈរាជរដ្ឋាភិបាលទាមទារ ១៦៥ដុល្លារ

៧៖ សម្ដេចតេជោ ហ៊ុន សែន បន្តបានប្រកាសថា ប្រាក់ខែអប្បបរមារបស់កម្មករនៅឆ្នាំ២០១៨ខាងមុខនេះ មិនទាបជាង១៦០ដុល្លារនោះទេ

៨៖ នាយឧត្តមសេនីយ៍ សុខ ផល៖ បច្ចុប្បន្នជនបរទេសជាង៧ម៉ឺននាក់ កំពុងរស់នៅកម្ពុជាដែលកាន់កាប់ឯកសារមិនប្រក្រតី ត្រូវអាជ្ញាធរប្រកាសលុបចោល និងដកហូត

៩៖ កម្ពុជាស្នើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបង្កើនការបញ្ជាទិញ និងសម្រួលលក្ខខណ្ឌពាណិជ្ជកម្មចំពោះទំនិញពីកម្ពុជា

* ព័ត៌មានអន្តរជាតិ (World News)

១៖ ដូណាល់ ត្រាំ «ទុករយៈពេល ០៧ថ្ងៃ ឲ្យមន្ត្រីទូតគុយបាទាំង ១៥នាក់ វេចបង្ចិចចាកចេញពីសហរដ្ឋអាមេរិក»

២៖ ប្រទេសគុយបាប្រកាស «ទាត់ចោលឱសានវាទ គ្មានហេតុផលរបស់ ដូណាល់ ត្រាំ ដែលចង់បណ្តេញមន្ត្រីទូតគុយបា ១៥នាក់ ចេញពីទឹកដីអាមេរិក»

៣៖ ប្រជាជនតំបន់ Catalonia ធ្វើបាតុកម្មជាថ្មី ដោយថ្កោលទោសអំពើហិង្សារបស់ប៉ូលិសអេស្ប៉ាញ

៤៖ មេដឹកនាំ Catalonia «នឹងប្រកាសឯករាជ្យក្នុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ» ទោះបីរដ្ឋាភិបាលអេស្ប៉ាញ ព្រមានប្រើកម្លាំងបាយ!

៥៖ ប្រជាជន ១០០នាក់ រស់នៅទីក្រុង Lawndale រដ្ឋកាលីហ្វរញ៉ា ត្រូវបានជម្លៀសចេញពីផ្ទះ ក្រោយរកឃើញគ្រឿងផ្ទុះជាច្រើនគ្រាប់!

៦៖ ទីក្រុងតូក្យូប្រកាស «គាំទ្រចំណាត់ការយោធាអាមេរិក និងទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង» ខណៈសង្គ្រាមសម្តីកំពុងតែផ្ទុះឡើង! ៕