Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ដដឹកទំនិញលើសទម្ងន់​៦៤២គ្រឿង ត្រូវក្រសួងសាធារណការ ចាប់បានក្នុងខែកញ្ញា និងពិន័យជាប្រាក់បានជាង១ពាន់លានរៀល

04-10-2017 17:58

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះថា ក្នុងខែកញ្ញាកន្លងទៅនេះ លេខាធិការដ្ឋាន​គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្ដចំនួន៦៤២គ្រឿង ដែលដឹកលើសទម្ងន់។

ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនបានបន្ថែមថា ក្រៅពីការចាប់បានរថយន្ដទាំងនេះ​ ក្រសួងក៏បាន​ ពិន័យជាប្រាក់​សរុបចំនួន ១,០៧០,៥០៨,០០០រៀល។

សូមជម្រាបថា ​ចំនួនរថយន្ត​ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន​៤៨៧​គ្រឿង បើប្រៀងធៀបក្នុងខែសីហា ឆ្នាំ២០១៧ ដែលក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី​៤តោន រហូតដល់​២៣តោន៕