(ភ្នំពេញ)៖ ឱកាសតំណាងកម្ពុជា ទៅប្រកួតនៅប្រទេសជប៉ុន ជាមួយកម្មវិធី GATSBY Creative Award នេះជាមោទនភាពសម្រាប់កម្ពុជា ដែលត្រូវបានក្រុមហ៊ុនមែនដឹមជប៉ុន (ក្រុមហ៊ុនផលិត ផលិតផលហ្គេតប៊ី) បានសំរេចជ្រើសរើសឲ្យកម្ពុជាចូលរួមប្រកួតកម្មវិធីប្រកួតប្រជែង ទេពកោលស្យ ស្នាដៃសិស្សនិស្សិត ឬ GATSBY Creative Award នាឆ្នាំនេះ។

នេះគឺជាឆ្នាំទី១២ ហើយដែលកម្មវិធីនេះ បានដំណើរការដោយមានប្រទេសចំនួន១២ចូលរួមរួមមាន៖ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ុងហ្គោលី សិង្ហបូរី តៃវ៉ាន់ ថៃ ហើយឥឡូវនេះហ្គេតប៊ីកម្ពុជា បានយកកម្មវិធីនេះមកដល់ប្រទេសកម្ពុជាហើយ។ តំណាងក្រុមហ៊ុនបានបញ្ជាក់នេះ ជាឱកាសសំរាប់យុវវ័យកម្ពុជាដើម្បីបញ្ចេញសមត្ថភាពចូលរួមប្រកួតយកជ័យលាភីប្រាក់រង្វាន់ ជាពិសេសកិត្តិយសសម្រាប់ប្រទេសកម្ពុជា។

សម្រាប់កម្ពុជា យើងបានជ្រើសរើសយកវិញ្ញាសារចំនួន៣ គឺវិញ្ញាសាររាំ វិញ្ញាសារផលិតស្ពតពាណិជ្ជកម្ម និងវិញ្ញាសារច្នៃម៉ូដសក់ដោយការ វិនិច្ឆ័យពិន្ទុ គឺផ្តោតទៅលើសមត្ថភាពទេពកោសល្យភាពច្នៃប្រឌិតរបស់បេក្ខជន និងមួយផ្នែកទៀតបានមកពីការបោះឆ្នោតគាំទ្ររបស់ប្រជាជនកម្ពុជា ដើម្បីអោយបេក្ខជនកម្ពុជាឈ្នះទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវប្រព្រឹត្តទៅនៅប្រទេសជប៉ុននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ។

តំណាងក្រុមហ៊ុនក៏បានអំពាវនាវឲ្យសិស្សនិស្សិតគ្រប់រូបចូលរួមឲ្យបានច្រើនកុះករដើម្បីបញ្ជាក់ឲ្យបណ្តាប្រទេសផ្សេងៗ បានដឹងថា កម្ពុជាសំបូរ ទៅដោយយុវវជនដែលមានសមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏សំណូមពរឲ្យប្រជាជនកម្ពុជា ទាំងអស់ជួយបោះឆ្នោត អោយបេក្ខជនកម្ពុជា ដើម្បីឈ្នះទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗ យកជ័យលាភី និងកិត្តិយសសម្រាប់ប្រទេសជាតិ របស់យើងផងដែរ។

សំរាប់ការចុះឈ្មោះ បេក្ខជនទាំងអស់អាចូលទៅកាន់គេហទំព័រផ្លូវការរបស់កម្មវិធីគឺ www.award.gatsby.jp/12/km សម្រាប់ចំងល់ផ្សេងៗ បេក្ខជនក៏អាចទំនាក់ទំនង មកកាន់ហ្វេសប៊ុកផេក GATSBYCambodia ឬ ខលមកកាន់លេខ៖ 069 450 990 បានផងដែរ៕