(ភ្នំពេញ)៖ អនុស្សា សហការជាមួយ Exchange Square និងក្រុមហ៊ុនលក់ផលិតផលក្មេងលេង និង របស់របរប្រើប្រាស់សំរាប់កុមារ ជាង២០ នឹងធ្វើការដាក់បង្ហាញផលិតផល របស់ខ្លួនដែលអាចបង្កើនភាពវ័យឆ្លាតរបស់កុមារ នាចុងសប្តាហ៍នេះនៅផ្សារទំនើប Exchange Square នៅក្រោយស្ថានទូតអាមេរិក ចាប់ពីម៉ោង១០ព្រឹកតទៅ។

ក្រុមហ៊ុនធំៗផ្នែកខាងរបស់ក្មេងលេងដូចជា: DoyDoy, Lego, Kids City, Monument Toys, Toys Cambodia, My Toys, T-Shop និង K-Four នឹងផ្តល់ការបញ្ចុះតម្លៃរហូតដល់៣០% លើផលិតផលរបស់ខ្លួនរួមមាន សំណង់ទុយោ Lego កូនឡាន ឡានបញ្ជា យន្តហោះបញ្ជា Drone ទីធ្លាplayground និង ល្បែងអេឡិចត្រូនិក។

ក្រៅពីនេះក៏មានក្រុមហ៊ុនលក់សម្ភារ:កុមារល្បីៗដូចជា៖ Baby Outlet, Combi, Kiddies Edges, Logan, Pigion, Genki, Attipas ដែលនឹងចូលរួមផ្តល់ការលក់បញ្ចុះតម្លៃ និង ផ្តល់រង្វាន់បន្ថែមសម្រាប់ការទិញនៅក្នុងកម្មវិធីពិសេសនេះផងដែរ។ កុំភ្លេចនាំកូនៗរបស់អ្នកមកទិញរបស់លេងនៅExchange Square ហើយចូលរួមប្រកួតកម្មវិធីនៅលើឆាកដើម្បីឈ្នះរង្វាន់។
កម្មវិធីនេះ ឧបត្ថម្ភដោយសាលាសិង្ហបុរីអន្តរជាតិSCIA។ ព័ត៌មានបន្ថែមអាចស្វែងរកបាននៅ Facebook page Anussa Event Planner។