(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ក្រុមហ៊ុន CAMBO HANDSOME LTD រួចហើយ នៅវេលាថ្ងៃត្រង់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិសារបាយថ្ងៃត្រង់ជាមួយកម្មករ កម្មការិនី នៅរោងអាហារខាងក្រៅរោងចក្រ ក្នុងបរិយាកាសរីករាយនិងស្និទ្ឋស្នាលបំផុត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ១ម៉ឺននាក់ នៅតំបន់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នេះគឺជាយុទ្ធនាការចុះសំណេះសំណាលជាមួយកម្មករ ដើម្បីស្វែងយល់និងដោះស្រាយបញ្ហាលំបាករបស់ពួកគាត់។ សម្តេចបានកំណត់ថ្ងៃពុធ ជួបកម្មករ នៅតាមរោងចក្រ និងថ្ងៃអាទិត្យជួបសំណេះសំណាលជាមួយកម្មករ នៅកោះពេជ្រ ៕